ក្រុមហ៊ុនទូរគមនាគមន៍របស់រដ្ឋ China Mobile ទើបតែបានចុះផ្សាយនូវព័ត៌មានជាលើកដំបូង
ស្ដីអំពីរចនាសម្ព័ន្ធនៃគ្រឿងម៉ាស៊ីន របស់ iPhone 6 ក្នុងនោះ iPhone 6 ដែលមានអេក្រង់ទំហំ
5.5 inch របស់ Apple នឹងត្រូវបានគេហៅថា iPhone Plus ។
iPhone 6 អេក្រង់ 5.5 inch នឹងត្រូវបានគេហៅថា iPhone 6 Plus
យោងតាមព័ត៌មានថ្មីបំផុត ពី China Mobile (ក្រុមហ៊ុនទូរគមនាគមន៍ ផ្ដល់សេវាកម្មធំបំផុតក្នុង
ពិភពលោក ដោយមានអ្នកប្រើប្រាស់ ជាង ៧០០លាននាក់ ក្នុងប្រទេសចិន) iPhone 6 កំណែ
4.7 inch នឹងបំពាក់អេក្រង់ 1334×750 pixels , ដំណើរការដោយ ឈីប 4-core Apple A8 ។
ពិសេសជាងគេ នោះគឺម៉ាស៊ីននេះ មានសមត្ថភាពទប់ទល់នឹងការជ្រាបទឹក និងធូលី។ iPhone
6 កំណែ 4.7 inch មានកម្រាស់ត្រឹមតែ ៧ម.ម ប៉ុណ្ណោះ។ ក្រៅពីព័ត៌មានខាងលើ iPhone 6
កំណែ 4.7 inch នេះ មិនត្រូវបាន China Mobile បង្ហើបអ្វីបន្ថែមទៀតនោះដែរ។
បន្ទាប់មក China Mobile ក៏បានបង្ហើបអំពីព័ត៌មាន ទាក់ទិននឹង iPhone កំណែអេក្រង់ ទំហំ 5.5
inch ។ iPhone នេះ នឹងត្រូវបានគេ ហៅថា iPhone 6L ឬហៅថា iPhone Air និងមានអង្គចង
ចាំចំនួន ៤កំណែ គឺ 16, 32 និង 64GB និង 128GB ។ ក៏ប៉ុន្ដែ យោងតាមប្រភពពី ជប៉ុន វិញ ឱ្យ
ដឹងថា iPhone កំណែ 4.7 inch នឹងមានឈ្មោះយ៉ាងសាមញ្ញថា iPhone 6 ចំណែក កំណែ 5.5
inch នឹងត្រូវគេហៅថា iPhone 6 Plus។ គួរបញ្ជាក់ថា ប្រភពពី ជប៉ុន នេះ ធ្លាប់បានចុះផ្សាយនូវ
ព័ត៌មានយ៉ាងត្រឹមត្រូវ ទាក់ទិននឹង iPhone 5s និង iPhone 5c កាលពីឆ្នាំទៅ។
iPhone កំណែថ្មីរបស់ Apple នឹងមានសមត្ថភាពទប់ទល់នឹងការជ្រាបទឹក និងធូលី
ប្រភពខាង ពី ជប៉ុន ខាងលើ ក៏បាន ឱ្យដឹងថា iPhone 6 នឹងមាន ៣ ពណ៌សម្រាប់ជ្រើសរើស
គឺពណ៌ ស ពណ៌បណ្ដូលខ្មៅដៃ និងពណ៌ទឹកមាស។ ស្មាតហ្វូននេះ មាន អង្គចងចាំ ត្រឹមតែ ៣
ជម្រើស គឺ កំណែ 16, 32 និង 64GB គឺមិនមានកំណែ 128GB ដូចបណ្ដាពណ៌មានដែលបាន
ចុះផ្សាយមុននេះនោះទេ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/tech