CamNews

ទូរស័ព្ទ 

ល្បិចក្នុងការថតរូបឲ្យបានស្អាត ជាមួយទូរស័ព្ទ iPhone

ឡូយម៉្លេះ ៖ ស្ទើរតែមនុស្សគ្រប់រូបទៅហើយ ដែលចង់ថតរូបឲ្យបានស្អាត ដើម្បីបង្ហោះនៅលើបណ្តាញសង្គម ឬរក្សាវាទុកជាអនុស្សារវីយ៍ ។ ដូច្នេះហើយបើចង់ថតរូបឲ្យបានរូបថតស្អាតៗ គួរអនុវត្តន៍វិធីទាំងនេះនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។

1. Use Grid

Grid គឺជាខ្សែបន្ទាត់កាត់គ្នា រវាងបន្ទាត់ឈរ និងបន្ទាត់ដេក ដែលធ្វើឲ្យ អ្នកថតរូបអាចកំណត់ពីលំនឹងនៃរូបថតមួយបាន។ការប្រើប្រាស់ បន្ទាត់ grid គឺអ្នកអាចថតរូប ដោយគោរពតាម rule of third នៃក្បួនថតរូបផងដែរ។ អ្នកប្រើប្រាស់ទូរស័ព្ទ iPhone អាចដាក់បន្ទាត់ grid បាន ដោយចូលទៅ setting រួចរក Photo and Camera ហើយ ចុចទៅលើពាក្យ grid។


2. Focus and re-compose

ទូរស័ព្ទ iPhone មានមុខងារមួយទៀតគឺ autofocus ដែលអាចឲ្យអ្នកថតរូប នៅតែកំណត់ភាពច្បាស់របស់រូបថតបាន បើទោះបីជា មានការផ្លាស់ប្តូរ ប្លង់ថតក៏ដោយ។

3. Using shape, pattern, or texture

ការប្រើប្រាស់ background ខុសៗគ្នា មិនត្រឹមតែធ្វើឲ្យរូបថតមួយស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កើតជាសាច់រឿងសម្រាប់រូបថតមួយផងដែរ។ អ្នកអាចប្រើរូបរាង (shape) ផ្សេងៗដូចជា សៀវភៅ ថាស ឬក្តារ ដើម្បីធ្វើឲ្យរូបថតមានភាពទាក់ទាញ ពោរពេញទៅដោយគំនិតច្នៃប្រឌិត ៕


ប្រែសម្រួល៖ High

ប្រភព៖ យូធូប


Tags: Iphone