CamNews

ទូរស័ព្ទ 

[មេឌីហ្សាញ Apple] iPhone 2017 នឹងដូចជាបន្ទះ កញ្ចក់មួយផ្ទាំង

នៅសល់ពេលតែពីរបីខែទៀតប៉ុណ្ណោះ នឹងដល់ពេលវេលាដែល Apple បង្ហាញណែនាំ iPhone 7 នៅ ក្នុងសរទរដូវ ឆ្នាំនេះ។ ប៉ុន្តែ មានព័ត៌មានចចាមអារ៉ាមជាច្រើន បានឲ្យដឹងថា​ វានឹងជាស្មាតហ្វូនមួយ ដែលគួរឲ្យធុញទ្រាន់ ទៅលើការរចនាម៉ូត ដែលវានឹងមិនមានអ្វីខុសប្លែកច្រើន បើប្រៀបជាមួយនឹង​ iPhone 6s។​ រឿងនេះ អាចជាព័ត៌មានមិនគួរឲ្យសប្បាយចិត្ត សម្រាប់អ្នកគាំទ្រ បន្ទាប់ពីពេលវេលា រង់ចាំដ៏យូរមួយ។


យោងតាម Business Insider បានចុះផ្សាយព័ត៌មានគួរឲ្យរីករាយមួយ ដោយថ្មីៗនេះ នាយកផ្នែក ខាងឌីហ្សាញរបស់ Apple​ លោក Jony Ive បានបង្ហើបឲ្យដឹងពីបណ្តា Concept ថ្មីស្តីពី iPhone ដែល​នឹងត្រូវបង្ហាញណែនាំនៅក្នុង ឆ្នាំ២០១៧។ ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់ឲ្យដឹងបន្ថែមថា វានឹង ជាស្មាតហ្វូនដែលមានការរចនាម៉ូថ្មីស្រឡាងមួយ បើប្រៀបនឹងបណ្តា iPhone ជំនាន់មុនៗ។

(រូបតំណាង)

រីឯប្រភពពីខាង Wall Street Journal វិញបាននិយាយថា លោក Jony Ive ចង់ឲ្យ iPhone ក្នុងពេល​អនាគត​របស់ខ្លួន ដូចទៅនឹងបន្ទះកញ្ចក់មួយផ្ទាំងដូច្នេះដែរ។

(រូបតំណាង)

ជាក់ស្តែង Apple នឹងធ្វើការលុបបំបាត់ចោលទាំងស្រុង នូវផ្នែកគែម benzel នៅលើ iPhone ថ្មីរបស់ខ្លួន ដើម្បីអាចពង្រីកផ្ទៃក្រឡាអេក្រង់បានធំទូលាយជាងមុន។ ក្រៅពីនេះ បច្ចេកទេសថ្មីអាចឲ្យគេ បំពាក់​នូវសេនស័រស្គែនក្រយៅ នៅលើអេក្រង់តែម្តង ដោយបោះបង់ចោលនូវប៊ូតុង Home ចេញ៕

- អានអត្ថបទ៖ evleaks បញ្ជាក់ឲ្យដឹង លក្ខណៈសម្បត្តិផ្លូវការរបស់ Note7, មានពណ៌ថ្មីមួយទៀត
- អានអត្ថបទ៖ នេះគឺជាកាមេរ៉ាក្រោយរបស់ iPhone 7, ធំជាងច្រើន បើប្រៀបនឹង​ iPhone 6s?

ប្រែសម្រួល៖ មង្គល


Tags: iPhone 2017 Smartphone Apple Hightech