CamNews

ព័ត៌មានបច្ចេកវិទ្យា 

លក់ស្គ្រីនការពារអេក្រង់ iPhone 5 នៅចិនរកចំណូល បានច្រើនជាង លក់ទូរស័ព្ទទៅទៀត!

បន្ទាប់ពីស្មាតហ្វូន iPhone 5ថ្មីៗនេះ បានចេញលក់នៅក្នុង ប្រទេសចិនមក ហាងលក់ស្មាតហ្វូន
ពេញនិយមជាច្រើន កំពុងតែរកចំណូល ពីការលក់ឧបករណ៍ អេឡិចត្រូនិចបន្ទាប់បន្សំ បានច្រើន
ជាង លក់ទូរស័ព្ទទៅទៀត។ ជំនួយការហាងម្នាក់នៅក្នុងក្រុមហ៊ុន Apple បានអះអាងថា ហាងលក់
ទូរស័ព្ទជាច្រើន ជាធម្មតារកចំណូលបានត្រឹមតែ ១ភាគរយ ពីការលក់ iPhone5 មួយគ្រឿង។

ចំណែកការលក់ស្គ្រីនការពារអេក្រង់វិញ រកចំណេញបាន ច្រើនជាងឆ្ងាយណាស់។ ស្គ្រីនការពារ
អេក្រង់ iPhone5 មួយ (iPhone 5 screen protector) នៅក្នុងទីផ្សារចិន មានតម្លៃពី ២០យែន( ៣,២០
ដុល្លារ) ទៅ ២២៨យែន ( ៣៦,៦០ដុល្លារ) ខណៈដែលការ លក់បន្ទះប្លាស្ទីកស្តើងការពារអេក្រង់ មាន
តម្លៃប្រហែល ២,៨យែន(០,៤៥ដុល្លារ)។

អ្នកកាសែតចិនម្នាក់បានទៅមើល ការលក់ទូរស័ព្ទនៅហាងមួយកន្លែង នៅទីក្រុង ណាជីង ថែម ទាំង
បានឃើញការលក់ស្រោម ការពារខាងក្រៅ ស្មាតហ្វូនចំនួនពីរប្រភេទ។ មួយមានតម្លៃ ១៦០យែន
(២៥ដុល្លារ) និងមួយទៀត មានតម្លៃ ១៨៦យែន( ៣០ដុល្លារ)។

នៅក្នុងទីក្រុងនេះ នៅតាមចញ្ចើមផ្លូវ គេសង្កេតឃើញមានការលក់ ស្រោមការពារស្មាតហ្វូន ជាច្រើន
ប្រភេទគ្រប់តម្លៃ ដែលអ្នកលក់នៅទីនោះ បាននិយាយថា ពួកគេយកពីកន្លែង បោះដុំតែមួយដូចគ្នា។

យោងតាមអ្នកលក់នៅក្នុងហាង Apple ម្នាក់នៅក្នុង ទីក្រុងណានជីង បាននិយាយថា គ្រប់អតិថិជន
ដែលបានទិញ iPhone5 មួយគ្រឿង គឺតែងទាមទារចង់បាន ស្គ្រីនការពារសាកសមមួយ ដែលជា
រើយៗមានតម្លៃលើពី ៤៨ដុល្លារ ខណៈដែលការលក់ iPhone មួយគ្រឿង មិន អាចទទួលបានចំណេញ
ដល់ចំនួននេះនោះទេ។

គួររំលឹកថា កាលពីមុន យើងបានរបាយការណ៍ថា ទីផ្សាររបស់ក្រុមហ៊ុនលក់ស្គ្រីន ការពារអេក្រង់ក្នុង
ប្រទេសចិន សម្រាប់ឧបករណ៍ Apple រកចំណូលបានរហូតដល់ ១០០លានយែន ( ១៤,៦៤លាន
ដុល្លារ)៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: hightech iphone screen apple smartphone