CamNews

ទូរស័ព្ទ 

Clip មួយថ្ងៃនៅឥណ្ឌា តាមរយះកាណុង កាមេរ៉ា របស់ Nokia Lumia 1020 ពិតជាច្បាស់

យើងបានដឹងរួចមកហើយថា ស្មាតហ្វូនស៊េរីខ្ពស់របស់ Nokia គឺ Lumia 1020 មានភាពលេចធ្លោ
និងទទួលការចាប់អារម្មណ៍ ត្រង់ចំនុច ការបំពាក់នូវការមេរ៉ាយក្ស ទំហំ ៤១ មេហ្គាភិចហ្សែល
ដែលអាចថតផ្តិតយកបាននូវរូបភាព​ ដ៏ច្បាស់ត្រជាក់ភ្នែក គុណភាពខ្ពស់ អមដោយការរចនាម៉ូត
ស្អាត (មិនធំក្រម៉េងក្រម៉ោង)។

តាមរយះកាមេរ៉ាដែលថតផ្តិតបានរូបភាព​ ដ៏ច្បាស់ត្រជាក់ភ្នែកនេះ បានធ្វើឲ្យអ្នកជំនាញថតរូប
ជាច្រើន បានសាកល្បងគុណភាពនៃកាមេរ៉ានៅលើ Lumia 1020 មិនតិចនាក់ឡើយ ហើយជា
លទ្ធផល សុទ្ធតែវាយតំលៃថា មិនអន់នោះទេ។

ជាក់ស្តែង នៅក្នុងវីដេអូខាងក្រោមនេះ គឺនិយាយពីសកម្មភាពពេញមួយថ្ងៃ (២៤ ម៉ោង) នៅប្រទេស
ឥណ្ឌា ដែលឃ្លីបនេះ មានទម្រង់ជា time lapse ហើយត្រូវបានផ្គុំពី រូបភាព ៤០០០ សន្លឹក ដែលថត
ចេញពីកាមេរ៉ារបស់ Lumia 1020 នៅទីក្រុង ញូវ ដេលី ប្រទេស ឥណ្ឌា។ ចង់ដឹងថា រូបភាពដែលថត
តាំងពីព្រឹកព្រលឹម ថ្ងៃទើបនឹងរះ រហូតដល់យប់ ចេញពីកាមេរ៉ារបស់ Lumia 1020 មានគុណភាព
ច្បាស់ល្អយ៉ាងណានោះ? សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPhone 5S ជួបកំហុស "Error" លេចចេញអេក្រង់ពណ៌ខៀវ ដូចនឹង Windows (មានវីដេអូ)
- បរិមាណផលិត iPhone 5S អាចត្រូវបន្ថយចំនួនពាក់កណ្តាល ព្រោះលក់មិនសូវដាច់

- Forum: រវាង Galaxy S3 និង Galaxy Note 2 តើគួរទិញមួយណា?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
វីដេអូ៖ Nokia India


Tags: Clip a day in India lens Lumia 1020 Nokia smartphone hightech