បើទោះជា Apple បានបញ្ចេញនូវ Version អាប់ឌេតថ្មីដល់ប្រព័ន្ធប្រតិបត្តិការ iOS 7 ប៉ុន្តែកំហុស
(Error) លេចចេញអេក្រង់ពណ៌ខៀវរបស់ iPhone 5S នៅតែកើតមានឡើង មិនទាន់អាចដោះ
ស្រាយបាន។
តាមប្រភពពី The Verge អ្នកប្រើប្រាស់ iPhone 5S មិនតិចឡើយ កំពុងតែមានភាពធុញទ្រាន់ រអ៊ូ
រទាំចំពោះ កំហុស Error ស្តីពីអេក្រង់ខៀវ និង Restart ស្មាតហ្វូនដោយខ្លួនឯង។ កំហុស (Error)
នេះ គឺស្រដៀងទៅនឹងកំហុស Error ដែលបានកើតឡើងនៅលើបណ្តា កុំព្យូទ័រប្រើ Windows ស៊េរី
មុនៗ ប៉ុន្តែពេលនេះ បានកើតមាននៅលើ iPhone 5S ពេលដែលអ្នកប្រើប្រាស់បើក Application
iWork។
បច្ចុប្បន្ន Version iOS 7.0.2 គឺបានដោះស្រាយតែបណ្ហាកំហុស Error ដែលពាក់ព័ន្ធនឹងបញ្ហា
Lock Screen គឺនៅមិនទាន់ដោះស្រាយបានបញ្ហា អេក្រង់ខៀវ បិទបើកខ្លួនឯង នេះឡើយ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- បរិមាណផលិត iPhone 5S អាចត្រូវបន្ថយចំនួនពាក់កណ្តាល ព្រោះលក់មិនសូវដាច់
- Forum: រវាង Galaxy S3 និង Galaxy Note 2 តើគួរទិញមួយណា?
- Tablet ថ្មីរបស់ Samsung អាចប្រើបាន ប្រព័ន្ធប្រតិបត្តិការ ពីរ ក្នុងឧបករណ៍តែមួយ
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ប្រែសម្រួល៖ សិលា
ប្រភព៖ zing