CamNews

ព័ត៌មានបច្ចេកវិទ្យា 

បរិមាណផលិត iPhone 5C អាចនឹងត្រូវបន្ថយ ចំនួនពាក់កណ្តាល ដោយសារលក់មិនសូវដាច់

គំរូ iPhone សំបកជ័ររបស់ Apple បានមានបរិមាណលក់ចេញ គួរឲ្យអស់សង្ឃឹមមួយ បើប្រៀប
នឹងការរំពឹងទុក កាលពីដំបូង។ កត្តានេះធ្វើឲ្យ Apple ត្រូវកែប្រែបរិមាណផលិត នៅតាមបណ្តា
រោងចក្រ ឯប្រទេសចិន សារជាថ្មី។

បើយោងតាមប្រភពមួយពីប្រទេសចិន បរិមាណផលិតក្នុងមួយថ្ងៃៗនៃ iPhone 5C ត្រូវបានបន្ថយ
នៅត្រឹមតែ ៥០% ប៉ុណ្ណោះ។ តាំងពីអាចផលិតចេញចំនួន ៣០ ម៉ឺនគ្រឿង ក្នុងមួយថ្ងៃ ចរន្តផលិត
នៅតាមបណ្តារោងចក្រទាំងនោះ ត្រូវបានបន្ថយផលិតត្រឹមតែ ១៥ ម៉ឺនគ្រឿង/ថ្ងៃ វិញ។

មូលហេតុដែលបណ្តាលឲ្យមានការកែប្រែនេះ ត្រូវបានឲ្យដឹងថា មកពី iPhone 5C លក់មិនសូវដាច់
(លក់ អេរ) ហើយនិងមិនត្រូវបានអតិថិជន ស្រលាញ់ចូលចិត្តដូចការប៉ាន់ស្មានឡើយ។ កាលពីខែ
មករា ដើមឆ្នាំនេះ ក៏មានរបាយការណ៍មួយចំនួន បានឲ្យដឹងថា iPhone 5 ត្រូវបាន Apple បន្ថយ
ផលិតពាក់កណ្តាល ដោយហេតុផល តម្រូវការទិញមានការថយចុះ។ ជាក់ស្តែង iPhone 5 នៅតែ
មានការទាក់ទាញ ចាប់អារម្មណ៍ខ្លាំងជាងជ្រើន បើប្រៀបជាមួយ iPhone 5C។

ទន្ទឹមនឹងនោះ ការដែលប្រើប្រាស់ ការរចនាម៉ូតសំបកជ័រ និងមានច្រើនពណ៌ បានធ្វើឲ្យស្មាតហ្វូន
មួយនេះ មិនមានលក្ខណៈប្រណិត (លេចធ្លោ) ដូចបណ្តាគំរូ iPhone ផ្សេងទៀតឡើយ ហើយមួយ
ទៀត 5C ក៏ត្រូវបានទទួលរងនូវសំពាធ ប្រកួតប្រជែងយ៉ាងស្វិតស្វាញពី iPhone 5S ម៉ូដែលដែលមាន
ការរចនាម៉ូតស្អាតលេចធ្លោជាងច្រើន ហើយមានតម្លៃថ្លៃជាងប្រហែល ១០០ ដុល្លារ(តំលៃនៅអាមេរិច)
ប៉ុណ្ណោះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Forum: រវាង Galaxy S3 និង Galaxy Note 2 តើគួរទិញមួយណា?
- Tablet ថ្មីរបស់ Samsung អាចប្រើបាន ប្រព័ន្ធប្រតិបត្តិការ ពីរ ក្នុងឧបករណ៍តែមួយ

- រូបភាពកាសែត ដ៏ស្អាត របស់ Galaxy Note 3 mini

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: iPhone 5C production decrease a half smartphone apple hightech