CamNews

ព័ត៌មានបច្ចេកវិទ្យា 

Microsoft ឧទ្ទេសនាម​បច្ចេកវិទ្យាថ្មី នៅ WPC 2015

ថ្ងៃនេះ Microsoft បានបើក​សន្និសីទស្ដីអំពីដៃគូជំនួញទូទាំងពិភពលោកប្រចាំឆ្នាំ 2015 (World
Partner Conference - WPC)។ ក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន​បានឧទ្ទេសនាមផលិតផល
បច្ចេកវិទ្យាថ្មីៗជាច្រើន ក្នុងបំណងបង្កើត​នូវិធីសាស្ដ្របង្កើនផលិតកម្ម បង្កើតSmartCloud ជា
ដើម សម្រាប់អ្នកប្រើប្រាស់។

នាយកប្រតិបត្តិ Satya Nadella របស់ Microsoft

សន្និសីទ WPC 2015 នេះ ត្រូវ​បានធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ ១៦ កក្កដា នៅទីក្នុងក្រុង
Orlando អាមេរិក និមានអ្នកចូលរួមចំនួនជាង 15.000 នាក់ ដែលជាដៃគូជំនួញ និងអ្នកកាសែត
មកពីជុំវិញពិភពលោក។

នៅលើវេទិកា CEO Satya Nadella របស់ Microsoft បន្តសង្កត់ធ្ងន់អំពីចក្ខុវិស័យ “mobile-first,
cloud-first"។ លោកថា បណ្ដាដៃគូជំនួញ គឺជាកម្លាំងដ៏ខ្លាំង ជួយឱ្យ Microsoft ទទួលបានជោគ
ជ័យ ហើយនេះក៏ជាជោគជ័យ របស់អតិថិជន Microsoft ផងដែរ។ Microsoft នឹងធ្វើគ្រប់យ៉ាង
ដើម្បីការផ្លាស់ប្ដូរទៅរកភាពវិជ្ជមាន និងលោតចូលក្នុងវិស័យផ្សេងៗ។

ប្រព័ន្ធ Cortana​ Analytics Suite

ក្នុងព្រឹត្តិការណ៍នេះដែរ ក្រុមហ៊ុន Microsoft ក៏បានបង្ហាញអំពីប្រព័ន្ធវិភាគសម្លេង Cortana​
Analytics Suite ដែលមានមុខងារសំខាន់ៗជាច្រើនជួយដល់ក្រុមអ្នកជំនួញធំៗក្នុងការគ្រប់គ្រង
រក្សា ក៏ដូចជាវិភាគទិន្នន័យ។ល។

Phil Sorgen អគ្គនាយករងរបស់ Microsoft

 

ថែមពីនេះ Project GigJam ក៏ត្រូវបានឧទ្ទេសនាមផងដែរ។ Project GigJam គឺជាប្រព័ន្ធបច្ចេក
វិទ្យាមួយ ជួយតាមដានគម្រោង និងប្រមូលទិន្នន័យបានភ្លាមៗពីបណ្ដាញនានា។ល។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ microsoft


Tags: Microsoft World Partner Conference 2015