តាមប្រភពពី DigiTimes បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងចាប់ផ្តើមធ្វើការដាក់លក់បណ្តា Laptop MacBook ថ្មី "ស្តើងខ្លាំង" អេក្រង់ 13" និង 15" នៅចុងឆមាសដំបូងនេះ ពោលគឺនៅក្នុងខែមិថុនា។ នេះក៏ជាពេលវេលា នៃការប្រារព្ធព្រឹត្តិការណ៍ WWDC 2016 ផងដែរ ដូច្នេះការដែល Apple បង្ហាញ ណែនាំបណ្តាផលិតផលនេះ គឺពិតជាសមហេតុផលអាចកើតមានឡើង។
MakBook Pro 2016 នឹងមានការរចនាម៉ូត យកលំនាំតាម MacBook 12" ?
ជាមួយនឹងទំហំអេក្រង់ដូចនេះ គេអាចធ្វើការប៉ាន់ស្មានបានថា ពួកវាស្ថិតក្នុងត្រកូល MacBook Pro ដែលការរចនាម៉ូតរបស់ពួកវា ត្រូវបានក្រុមហ៊ុនប្តូររាងថ្មី តាមរចនាម៉ូតរបស់ MacBook 12" បច្ចុប្បន្ន នេះ ហើយទន្ទឹមនឹងនោះវាថែមទាំងស្តើងជាង MacBook Air ទៅទៀត។
MacBook Pro 2016 ទាំងនេះ នៅថែមទាំងគេសង្ឃឹមថា ពួកវានឹងមាន CPU Intel Skylake, រន្ធតំណ ភ្ជាប់ USB-C +Thunderbolt 3, Mouse បញ្ជា Force Touch, SSD PCIe ល្បឿនលឿន និងថាមពលថ្ម ក៏ត្រូវបានក្រុមហ៊ុនធ្វើឲ្យមានភាពប្រសើរឡើងជាងមុនផងដែរ៕
- អានអត្ថបទ៖ ដាក់ Galaxy S7 ចូលក្នុងម៉ាស៊ីនបោកខោអាវ បោកគក់រយះពេល ៤៥នាទី តើ S7 នឹងទៅជាយ៉ាងណា?
- អានអត្ថបទ៖ តាមពិតអក្សរ "SE" របស់ iPhone SE មានន័យអ៊ីចឹងសោះ
- អានអត្ថបទ៖ Samsung Galaxy Note 6 នឹងត្រូវបានប្រកាសបង្ហាញ នៅពាក់កណ្តាលខែកក្កដា ខាងមុខនេះហើយ?
ប្រែសម្រួល៖ មង្គល
ប្រភព៖ DigiTimes, Tinhte