CamNews

ព័ត៌មានបច្ចេកវិទ្យា 

ត្រូវបាន Lock គណនី Facebook ដោយគ្រាន់តែបង្ហោះរូបភាព "ថើបគ្នា"

Jesse Jackman, គឺជាតារាថតរឿងអាសអាភាស ស្រលាញ់ភេទដូចគ្នាម្នាក់នៅអាមេរិច ត្រូវបាន
បណ្តាញទំនាក់ទំនងសង្គមយក្ស Lock គណនី Facebook របស់គាត់ បន្ទាប់ពីរូបគាត់បានបង្ហោះ
នូវរូបភាពថត ថើបមាត់គ្នា រវាងខ្លួនគាត់ និងប្តី (ភេទដូចគ្នា) របស់គាត់។

រូបថតរបស់ Jackman ត្រូវបានបង្ហោះឡើង Facebook នៅថ្ងៃទី ៨ ខែតុលា ហើយទទួលបាន
ការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកនិយមលេងអ៊ីនធែណេត ពោលគឺក្នុងរយះពេលមិន
ទាន់ទាំងបាន ២៤ ម៉ោងផង ក៏ទទួលបាន រាប់ពាន់នៃការចុច Like និងរាប់រយ Comments ។ ប៉ុន្តែ
ជាក់ស្តែង Facebook បាន Lock គណនីរបស់បុរសស្រលាញ់ភេទដូចគ្នានោះ ដោយភ្ជាប់មកជា
មួយនឹងការប្រាប់ឲ្យដឹងថា Jackman បានរំលោភនូវ "Community Standards" របស់បណ្តាញទំ
នាក់ទំនងសង្គម ដ៏ធំបំផុតនេះ។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹង SFist, Jackman បានឲ្យដឹងថា : "បន្ទាប់ពីបានបង្ហោះរូប
នេះ ខ្ញុំទទួលបានសំដីគំរាមកំហែង ជាសាធារណៈ ជាច្រើន ហើយនិងសំដីអាក្រក់ៗជាច្រើន
ស្តីពីមនុស្សស្រលាញ់ភេទដូចគ្នា។ ខ្ញុំក៏ទទួលបាននូវសារ (Messages) បង្ហាញពីការស្អប់ខ្ពើម
មើលងាយ ជាច្រើន ផងដែរ។ ប៉ុន្តែ Facebook មិនបានមានវិធានការអ្វី ដោះស្រាយទៅលើ
បណ្តា Comments អសុរស រើសអើង បែបអសីលធម៌ ទាំងនោះឡើយ វាពិតជាគួរឲ្យអស់សំ
ណើចមែន។ ខ្ញុំគិតថា ការស្អប់ខ្ពើម រើសអើង គួរតែកុំឲ្យមានទៀត នៅលើពិភពលោកនេះអី"។

ក្រោយមក ចលនាមួយនៅលើ Twitter ជាមួយ hashtag # FacebookKissOff បានធ្វើឡើង
ហើយក៏ទទួលបាន គាំទ្រយ៉ាងច្រើនសន្ធឹក ពីសំណាក់អ្នកនិយមប្រើប្រាស់អ៊ីនធឺណេត។ តាម
រយះនេះ ទំព័រ Facebook របស់ Jackman ក៏ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ រួមជាមួយ
រូបថតថើបមាត់គ្នា ដែលបានបង្ហោះនោះផងដែរ។

បច្ចុប្បន្ន Facebook នៅមិនទាន់បញ្ចេញនូវប្រតិកម្មណាមួយឡើយ ស្តីពីហេតុការណ៍ដែលបាន
កើតឡើងខាងលើនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- អីគេ! មានស្រោមអនាម័យ សំរាប់សត្វ ឆ្កែ និងឆ្មា ទៀត?
- Smartphone Galaxy S5 អាចការពារបាន ការជ្រាបចូលនៃទឹក និងធូលី

- នារីម្នាក់ មានសមត្ថភាពដ៏អស្ចារ្យដូច X-Man បង្កការភ្ញាក់ផ្អើល ពេញហាងកាហ្វេ (មានវីដេអូ)

- ស្មាតហ្វូនស៊េរីខ្ពស់ៗមួយណា ដែលមានភាព ធន់រឹងមាំ ជាងគេ នៅពេលបច្ចុប្បន្ននេះ?

- Galaxy Round: ស្មាតហ្វូនដំបូងគេមានអេក្រង់ OLED កោង, Hardware ដូច Note 3 បង្ហាញខ្លួន

- Apple នឹងធ្វើការបង្ហាញណែនាំ iPad ថ្មី នៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: Facebook Account lock publishing photo love hightech