មិនទាន់ទាំងបានមួយខែផង បន្ទាប់ពី បាននិយាយថា CPU 64-bit A7 របស់ Apple គ្រាន់តែជា
ផ្នែកមួយនៃ Marketing តែប៉ុណ្ណោះ នាយកផ្នែកទីផ្សាររបស់ Qualcom, លោក Anand Chandra
sekher ក៏ត្រូវបានគេប្តូរទៅកាន់ តំណែងផ្សេងមួយទៀត។
បើតាមសេចក្តីប្រកាសជាផ្លូវការ ដែលបានផ្ញើដល់ CNET, Qualcomm បានឲ្យដឹងថា "Anand
Chandrasekher នឹងត្រូវបានប្តូរទៅកាន់តំណែងថ្មី ដឹកនាំក្នុងការស្វែងរកគោលដៅ សារជីវកម្ម
របស់យើងខ្ញុំ...។ Anand នឹងបន្តធ្វើការ នៅក្រោម Steve Mollenkopf នាយកប្រតិបត្តិ និងជាប្រ
ធានរបស់ Qualcomm។ សេចក្តីប្រកាស មានប្រសិទ្ធភាព ចាប់ពីពេលនេះទៅ"។
អតីតប្រធានម៉ាឃីតធីងនេះ លែងមានឈ្មោះ នៅក្នុងតារាងឈ្មោះថ្នាក់ដឹកនាំរបស់ Qualcomm
ទៀតហើយ។
"ខ្ញុំដឹងថាមានការជជែកគ្នាច្រើន នៅពេលដែល Apple បញ្ចេញនូវ 64-bit នៅលើ CPU A7។ ខ្ញុំគិត
ថា ពួកគេគ្រាន់តែអនុវត្ត ផ្នែកមួយនៃម៉ាឃីតធីង តែប៉ុណ្ណោះ។ អ្នកប្រើប្រាស់ នឹងមិនទទួលបាននូវ
ប្រយោជន៍អ្វីពីវា (chip 64-bit) នោះទេ, Chandrasekher ផ្តល់បទសម្ភាសន៍ដូច្នេះជាមួយIDG News
បន្ទាប់ពី iPhone 5s បានបង្ហាញខ្លួន ២,៣ ថ្ងៃប៉ុណ្ណោះ។
បន្ទាប់ពីការថ្លែងនេះមិនយូរប៉ុន្មាន Qualcomm បានចេញប្រតិកម្មកែតម្រូវ ទៅលើការនិយាយរបស់
លោក Chandrasekher នេះថា: "ការបញ្ចេញមិតរបស់ Anand Chandrasekher, នាយកម៉ាឃីតធីង
របស់ Qualcomm ស្តីពី Chip 64-bit គឺមិនត្រឹមត្រូវទេ។ ប្រព័ន្ធអេកូឡូស៊ី Hardware និង Software
កំពុងតែដើរតាមផ្លូវនិន្នាការ chip 64-bit។ ការបោះជំហានឡើង 64-bit បានផ្តល់ដល់ពិភពទូរស័ព្ទ
នូវសមត្ថភាព និងបទពិសោធ ដល់អ្នកប្រើប្រាស់ ឈានដល់កំរិតដូចកុំព្យូទ័រលើតុ និងក៏អនុញ្ញាតដល់
បណ្តា CPU Mobile និង Software ឈានដល់កំរិតកុំព្យូទ័រថ្មីមួយ"។ ដូច្នេះ Qualcomm បានបដិសេធ
ទាំងស្រុង នូវសំដីនិយាយរបស់ អតីតនាយក ជនជាតិឥណ្ឌានេះ។
សំដីរបស់លោក Chandrasekher ពិតជាធ្វើឲ្យ Qualcomm ពិបាកនឹងនៅស្ងៀម ព្រោះថា Samsung
ក៏បានថ្លែងថា នឹងធ្វើការអាប់ឌេតឡើងជាបណ្តើរៗប្រើ chip 64-bit។ បច្ចុប្បន្ន បច្ចេកវិទ្យា 64-bit កំពុង
ក្លាយជា គោលដៅថ្មីរបស់បណ្តា ឧបករណ៍ Mobile ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- ភ័យស្ទើរស្លាប់ សុខៗស្រាប់តែមានស្តេចខ្មោច ហើរមកក្រវិល បន្លាចលើក្បាល (មានវីដេអូ)
- ការពិត អំពីផ្លែឈើ ដែលលោកអ្នក អាចមិនទាន់ដឹង
- ហេតុអ្វីបានជា Apple នៅតែដាក់លក់ iPad 2?
- Apple ផ្សាយពាណិជ្ជកម្ម iPad Air រៀនតាមគំនិតរបស់ Samsung? (Video inside)
- Samsung ទទួលនូវការផាកពីន័យ ៣៤ម៉ឺនដុល្លារ ព្រោះតែ"លេងអាក្រក់" ដាក់ HTC នៅតៃវ៉ាន់