CamNews

ទូរស័ព្ទ 

iPhone 6 នឹងមានកាមេរ៉ា ១៣ចុច ប្រើសេនសឺររបស់ Sony

អ្នកប្រើប្រាស់ iPhone នឹងសប្បាយរីករាយ ជាមួយនឹងកាមេរ៉ា ដែលនឹងត្រូវបំពាក់លើ iPhone
ថ្មីបំផុតរបស់ Apple នោះគឺកាមេរ៉ា 13MP ។

យោងតាមសេចក្ដីរាយការណ៍ថ្មីមួយ បានឱ្យដឹងថា កាមេរ៉ា iPhone 6 នឹងត្រូវបានបំពាក់ប្រព័ន្ធ
រីសូលូសឹន ឡើងដល់ 13MP ប្រើប្រាស់សេនសឺរ Exmor IMX220 របស់ Sony ។ ប្រភពព័ត៌មាន
ក៏បាន​ឱ្យដឹងថា សេនសឺរនេះ  ក៏នឹងត្រូវក្រុមហ៊ុន Sony   បំពាក់លើស្មាតហ្វូនលំដាប់ខ្ពស់បំផុត
របស់ខ្លួន ដែលមានឈ្មោះថា   Xperia Z3 ប៉ុន្ដែ កាមេរ៉ារបស់ Xperia Z3   នឹងមានរីសូលូសឹន
20MP ។  ប្រព័ន្ធសេនសឺរនេះ  មានទំហំ 1/2.3”   និងមានសមត្ថភាពថតសកម្មភាព Full HD
1080p 3840x1080 ។

គួរបញ្ជាក់ថា ចាប់តាំងពីម៉ូដែល iPhone 4s រហូតមកដល់កំណែបច្ចុប្បន្ន គឺ iPhone 5s ក្រុមហ៊ុន
Apple តែងតែចេះធ្វើឱ្យទូរស័ព្ទ និងកាមេរ៉ា មានតុល្យភាពនឹងគ្នា នៅពេលបំពាក់រីសូលូសឹន
សមល្មមនឹងម៉ូដែលទូរស័ព្ទននិមួយៗ គឺខ្ពស់បំផុតត្រឹម 8MP ប៉ុន្ដែ វាត្រូវបានអ្នកប្រើប្រាស់វាយ
តម្លៃខ្ពស់ ដោយសារថា វានាំមកនូវបទពិសោធដ៏អស្ចារ្យ សាមញ្ញ និងងាយស្រួលប្រើប្រាស់។

ជាមួយនឹងរីសូលូសឹន 13MP អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធថ្មី ដែលអស្ចារ្យជាងបច្ចុប្បន្ន។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ ibtimes/tech


Tags: iPhone 6 13MP Exmor IMX220 Sony