CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប្រការគួរយកចិត្តទុកដាក់ មុនពេលអាប់ឌេតឡើង iOS 7

តាមកាលវិភាគរបស់ Apple គឺនៅយប់នេះ អ្នកប្រើប្រាស់បណ្តាឧបករណ៍ Mobile ដូចជា iPhone,
iPod និង iPad នឹងអាចអាប់ឌេតឡើង iOS 7 ជាមួយបណ្តា Features ថ្មីៗគួរឲ្យចាប់អារម្មណ៍ជា
ច្រើន។ ការដែលអាប់ឌេតឡើង Version ថ្មី គឺជាអ្វីដែលមនុស្សគ្រប់គ្នា ចង់និងគួរធ្វើ។ ជាក់ស្តែង
មានចំនុចមួយចំនួនដែលអ្នកត្រូវចាប់អារម្មណ៍ និងគួរដឹង មុនពេលធ្វើការអាប់ឌេត ជាពិសេស
សំរាប់ដែលទើបប្រើប្រាស់ ឧបករណ៍ Apple និង iOS ដំបូង។ សូមតាមដានអាន កត្តាគួរឲ្យចាប់
អារម្មណ៍មួយចំនួន ខាងក្រោមនេះ៖

ចំលង (Copy & Save) ឯកសារទុក មុនពេលអាប់ឌេត

ពិតណាស់ ឯកសាររបស់យើងទាំងអស់គ្នា ពិតជាសំខាន់ ដូច្នេះរឿង Copy & Save ឯកសារទុក គឺ
ជាកត្តាចំបង ដែលគួរធ្វើមុនគេ។ ការដែលអាប់ឌេតពី iOS 6 ឡើង iOS 7 នឹងត្រូវបានធ្វើតាម OTA
នៅលើឧបករណ៍ ហើយ Apple បានឲ្យដឹងថា ឯកសាររបស់អ្នក នឹងមិនមានប៉ះពាល់អ្វីឡើយ។ ជាក់
ស្តែង ការបង្កាមុន ដោយ Copy & Save ឯកសារទុកជាមុន តែងតែជារឿងដែលមានសុវត្ថភាពបំ
ផុត។ ដូចនេះ បើសិនជាមានប្រការអាក្រក់ចៃដន្យអ្វីកើតឡើង ក៏អ្នកនៅតែអាចសង្គ្រោះឯកសារ
របស់អ្នកវិញបានដែរ (ការពារ ប្រសើរជាងព្យាបាល) ។

មានវិធី ២យ៉ាង ដើម្បី Copy & Save (backup) ឯកសារនៅក្នុងឧបករណ៍របស់អ្នក នោះគឺ ប្រើ
iCloud backup ផ្ទាល់នៅលើឧបករណ៍ ឬក៏ប្រើ iTunes នៅលើកុំព្យូទ័រ។ អ្នកគួរតែប្រើ iTunes
ព្រោះវាប្រាកដប្រជាជាង និងលឿនជាង។ ដើម្បី bakcup តាម iTunes មុនដំបូងអ្នកត្រូវភ្ជាប់
ឧបករណ៍ ជាមួយកុំព្យូទ័រ ហើយបើក Software នេះឡើងដោយចុច ->  tab Summary ហើយ
ជ្រើសយកពាក្យ "Backups" -> ចុច "Back Up Now" ដើម្បីធ្វើការ Copy & Save ឯកសារទុក។

ឧបករណ៍ទាំងអស់របស់ Apple ដែលឡើង iOS 7 សុទ្ធតែមាន Features ដូចគ្នា?

រឿងនេះគឺមិនពិតឡើយ គឺវាអាស្រ័យលើឧបករណ៍របស់អ្នក ជាឧបករណ៍មួយណា ស៊េរីមួយណា
ដែលអាចត្រូវបានកំនត់ព្រំដែនមួយចំនួននៃ Features ទាំងនោះ។ Apple បានឲ្យដឹងថា iPhone 5
iPod touch ថ្មីបំផុត ទើបមាន Features ថ្មីៗគ្រប់ទាំងអស់។ ដោយឡែក iPhone 4 និង 4S គឺមិន
មាន AirDrop ក៏ដូចជា Feature បង្កើត Effect រូប ដល់ Camera ទេ។ iPad 2 និង 3 ក៏មិនមាន
AirDrop ចំណែក Panorama និង Feature បង្កើត Effect Camera ក៏មានមុខនៅលើម៉ូដែលទាំងបួន
របស់ iPad គឺគិតចាប់ពី iPad 2, 3, 4 ដល់ iPad mini។



Jailbreak និង Cydia យ៉ាងម៉េចដែរ? ពេលណាមាន? 

តាមព័ត៌មានចចាមអារាមមួយចំនួនបានឲ្យដឹងថា iOS 7 នឹងអាច Jailbreak បានភ្លាម បន្ទាប់ពីវា
បង្ហាញខ្លួនជាផ្លូវការ។​ ជាក់ស្តែង ព័ត៌មាននោះ គឺមិនបានបញ្ជាក់ច្បាស់ទេថា ឧបករណ៍ណាខ្លះ
ដែលអាច Jailbreak បាន? ឧបករណ៍ណាខ្លះ មិនអាច? ព្រោះថា iPhone 5, iPhone 4s មាន
Hardware ខុសគ្នា ដែលអាចក្នុងពេលតែមួយ iPhone 4s អាច Jailbreak បាន ចំណែក iPhone 5
មិនអាច Jailbreak។ តាមរយះនេះ បើសិនអ្នក គឺជាមនុស្សដែលចាប់អារម្មណ៍ និងស្រលាញ់ចូល
ចិត្ត jailbreak ក៏ដូចជា Cydia គឺអ្នកគួរតែកុំប្រញាប់ធ្វើការអាប់ឌេតអី សូមអត់ធ្មត់រង់ចាំមួយរយះ
ពេលទៀត ចាំដល់ពេល មានព័ត៌មានផ្លូវការស្តីពី Jailbreak នេះ ថាតើវាអាច Jailbreak បាននៅ
ពេលណាប្រាកដ និងលើឧបករណ៍ណាខ្លះ?  

កត្តាខាងលើនេះ គឺគ្រាន់តែជាព័ត៌មានមូលដ្ឋានខ្លះៗ ដែលអ្នកគួរតែធ្វើ និងពិចារណា មុននឹងធ្វើការ
អាប់ឌេតឡើង iOS 7។ បើសិនប្រិយមិត្តណា មានបទពិសោធន៍ច្រើនជាងនេះ សូមចូលរួមចែក
រំលែក តាមរយះការ Comment ដើម្បីឲ្យបងប្អូន iFan បានដឹង ស្វែងយល់ទាំងអស់គ្នា, សូមអរគុណ
ទុកជាមុន៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- iPad ជំនាន់ទី៥ អាចនឹងបន្ថែមនូវពណ៌មាស មួយទៀតដូចនឹង​ iPhone 5S
- iPhone 5C នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ខាងមុខនេះ

- Apple បង្ហោះស្ប៉តពាណិជ្ជកម្មលើកដំបូង ស្តីពី iPhone 5C

- សុនខ (ឆ្កែ) មួយក្បាល ទទួលបានសញ្ញាប័ត្រ អនុបណ្ឌិត ពីរដ្ឋាភិបាល អាមេរិច

- Smartwatch របស់ Samsung មិនទាន់ដាក់លក់ផ្លូវការផង ជិតក្លាយជារបស់ហូសសម័យហើយ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ TTE


Tags: notice upgrading iOS 7 apple hightech