CamNews

ទូរស័ព្ទ 

iPhone 5S - Smartphone លឿនបំផុត នៅលើទីផ្សារ បច្ចុប្បន្ន

ការពិសោធន៍កាលពីពេលថ្មីៗនេះ បានធ្វើឲ្យយើងបានឃើញ ពីល្បឿនដ៏លឿនអស្ចារ្យរបស់ iPhone
5S បើប្រៀបជាមួយ iPhone ជំនាន់មុន ក៏ដូចជាបណ្តាផលិតផល Android ដែលមានរូបសណ្ឋាន
Hardware ខ្ពស់ៗ នៅលើទីផ្សារ ថែមទៀតផង។

មនុស្សភាគច្រើនបានគិតថា ក្រៅតែពីបំពាក់នូវប្រព័ន្ធប្រតិបត្តិការ iOS 7 ថ្មី, មានបន្ថែមនូវពណ៌ថ្មី ជា
មួយនឹង Feature Scan ក្រយៅដៃ Touch ID, iPhone 5S ហាក់ដូចជាមិនមានអ្វីថ្មីឡើយ បើប្រៀបជា
មួយ iPhone 5។ ជាក់ស្តែង មិនមែនមានត្រឹមតែប៉ុណ្ណឹងទេ ក្រៅតែពីបណ្តាចំនុចខាងលើ iPhone 5S
សំរាប់ពេលបច្ចុប្បន្ននេះ កំពុងតែជាស្មាតហ្វូនមួយ ដែលល្បឿនលឿនជាងគេបំផុត លើពិភពលោក។
ល្បឿនដ៏ប្រសើរជាងមុននេះ គឺបានមកពី chip A7 64 bit ថ្មីរបស់ Apple។ បើទោះជាមានព័ត៌មានជា
ច្រើនបានឲ្យដឹងថា iPhone 5S មិនមានបរិមាណទំហំ RAM គ្រប់គ្រាន់សំរាប់ឲ្យ Chip A7 នេះ មាន
ដំណើរការបានល្អនោះទេ ប៉ុន្តែជាក់ស្តែង លទ្ធផលប្រៀបធៀបថ្មីបំផុតខាងក្រោមនេះ បានបង្ហាញ
ឲ្យឃើញថា ល្បឿនរបស់ iPhone 5S មានល្បឿនលឿនអស្ចារ្យ បើប្រៀបជាមួយ បណ្តាស្មាតហ្វូន
ផ្សេងៗទៀត ដែលកំពុងតែមានមុខនៅលើទីផ្សារបច្ចុប្បន្ន។
ការពិសោធន៍ថ្មីបំផុតនេះ ត្រូវបានធ្វើឡើងដោយ Anand Lal Shimpi (Anand Lal Shimpi គឺជាស្ថានិក
គេហទំព័របច្ចេកវិទ្យា ដ៏ល្បីឈ្មោះ Anandtech.com)។ លទ្ធផលនៃការពិសោធន៍នេះ ត្រូវបានបង្ហោះ
នៅលើគេហទំព័រផ្ទាល់របស់លោក។ ក្នុងនោះ Anand នៅថែមទាំងបានយក chip Intel Bay Trail
FFRD និង Qualcomm MSM8974 MDP/T មកធ្វើពិសោធជាមួយ Chip A7 ទាំង chip ទាំងពីរនេះ
មិនមានបំពាក់នៅក្នុង ស្មាតហ្វូនណាមួយផងនោះ។ ខាងក្រោមនេះ គឺជាលទ្ធផលពិសោធន៍ របស់
លោក ៖

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- YouTube Mobile នឹងមានបន្ថែម Feature មើលវីដេអូ Offline ក្នុងពេលឆាប់ៗនេះ
- ភាពខុសគ្នារវាង iOS 6 និង iOS 7 តាមរយះរូបភាព

- ប្រការគួរស្វែងយល់ មុននឹងធ្វើការ អាប់ឌេតឡើង iOS 7

- iPhone និង iPad អាចអាប់ឌេតឡើង iOS 7 បានហើយ (មានវីដេអូ)
- iPad ជំនាន់ទី៥ អាចនឹងបន្ថែមនូវពណ៌មាស មួយទៀតដូចនឹង​ iPhone 5S

- iPhone 5C នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ខាងមុខនេះ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ kenh14


Tags: iPhone 5S fastest smartphone market apple hightech