CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone និង iPad អាចអាប់ឌេតឡើង iOS 7 ចាប់ពីថ្ងៃនេះ (យប់) បានហើយ (video inside)

សំរាប់អ្នកដែលកំពុងតែប្រើស្មាតហ្វូន Tablet ចាប់ពី iPhone 4 និង iPad 2 ឡើងទៅ គឺអាចប្រើ
ប្រាស់ ប្រព័ន្ធប្រតិបត្តិការថ្មី ដូច iPhone 5S, 5C ដែលទើបនឹងបង្ហាញខ្លួន បានហើយ។

ឧបករណ៍ដែលអាចប្រើ iOS 7 រួមមាន iPhone 5, iPhone 5S, iPhone 5, iPad 2, iPad 3, iPad 4,
iPad mini និងគំរូ iPod Touch ជំនាន់ទី 5។

ប្រព័ន្ធប្រតិបត្តិការ iOS 7 ត្រូវបាន Apple បង្ហាញណែនាំដំបូងគេនៅខែមិថុនា ២០១៣។ នេះគឺជា
អាប់ឌេត (Update) ដ៏ធំបំផុតរបស់ Apple ចាប់ពីផ្នែកខាងក្នុង ដល់ផ្នែកខាងក្រៅ។ iOS 7 មាន
interface បណ្តា icon មានការរចនាម៉ូត រាបស្មើ។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះ គឺជាការកត់សំគាល់
ដ៏ធំមួយរបស់ Jonathan Ive អ្នកដែលនាំមកនូវភាសារចនាម៉ូត Hardware ទៅក្នុង interface របស់
ផលិតផល។

ជាក់ស្តែងនៅលើទីផ្សារ iOS 7 នឹងត្រូវបានអាប់ឌេត ដោយស្វ័យប្រវត្តិ តាមរយះ ភ្ជាប់អ៊ីនធឺណេត។
ក្រៅពីនេះ អ្នកប្រើប្រាស់ ក៏អាច download ចូលកុំព្យូទ័រ ដើម្បីធ្វើការអាប់ឌេត ក៏បាន។ សំរាប់អ្នក
ដែលកំពុងប្រើ iPhone version Lock គឺមិនគួរធ្វើការអាប់ឌេតឡើង iOS 7 ឡើយ ព្រោះថា iOS 7
នៅមិនទាន់មាន jaibreak ដើម្បី Unlock iPhone នៅឡើយទេ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- iPad ជំនាន់ទី៥ អាចនឹងបន្ថែមនូវពណ៌មាស មួយទៀតដូចនឹង​ iPhone 5S
- iPhone 5C នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ខាងមុខនេះ

- Apple បង្ហោះស្ប៉តពាណិជ្ជកម្មលើកដំបូង ស្តីពី iPhone 5C

- សុនខ (ឆ្កែ) មួយក្បាល ទទួលបានសញ្ញាប័ត្រ អនុបណ្ឌិត ពីរដ្ឋាភិបាល អាមេរិច

- Smartwatch របស់ Samsung មិនទាន់ដាក់លក់ផ្លូវការផង ជិតក្លាយជារបស់ហូសសម័យហើយ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ zing


Tags: iPhone iPad upgrade iOS 7 apple hightech