CamNews

ទូរស័ព្ទ 

ស្មាត​ហ្វូនធំជាង​​គេក្នុង​លោក តម្លៃ ១៤៩​ដុល្លារ មក​ពី​អាមេរិក

ឧបករណ៍​ចល័ត​ដែល​មាន​អេក្រង់​ ៧​អ៊ិន្ឈ៍ ជា​ធម្មតា​ត្រូវ​បានគេ​ហៅ​ថា ហ្វាប្លេត ប៉ុន្ដែ BLU Studio
7.0 គឺ​ជា​រឿង​ដោយ​ឡែក។

ក្រុម​ហ៊ុន​ដែល​ផលិត​ស្មាត​ហ្វូន​ខាង​លើ ប្រហែល​ជា​មាន​បំណង​រុញ​ច្រាន​អេក្រង់​របស់​ស្មាត​ហ្វូន
ឱ្យ​ឡើង​ដល់​កម្រិត​មួយ​ខ្ពស់​ជាង​បច្ចុប្បន្ន​។ នៅ​ពេល​មាន​ទំហំ​ធំ​ ៧​អ៊ិន្ឈ៍ ស្មាត​ហ្វូន​នេះ នឹង​ត្រូវ​
បាន​គេ​ហៅ​ថា ហ្វាប្លេត ហើយ​បើ​មាន​អេក្រង់​ដល់​ទៅ ៧​អ៊ិន្ឈ៍ ប៉ុន្ដែ នៅ​តែ​ត្រូវ​បាន​គេ​ហៅ​ថា
ស្មាត​ហ្វូន​ដដែល​ នោះ​គឺ​ជា​រឿង​ចម្លែក​ក្នុង​វិស័យ​បច្ចេក​វិទ្យា​។ ក្រុម​ហ៊ុន​ទូរ​ស័ព្ទ BLU កំពុង​តែ​
បង្កើត​ភាព​ចម្លែក​នេះ​។

BLU Studio 7.0 មាន​អេក្រង់ ៧​អ៊ិន្ឈ៍ និង​មាន​រីសូលូសឹន​ទាប​ គឺ​ត្រឹម​តែ ១០២៤ x ៦០០ ភិចសេល
ជាមួយ​នឹង​ដង់ស៊ីតេ​ភិច​សេល ១៦៩​ PPI (Pixels per inch)។ ម៉ាស៊ីន​នេះ ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ
Android KitKat , ឈីប Media Tek ជាមួយ​នឹង CPU dual-core 1.3GHz , GPU Mali 400 និង RAM
1GB ។ BLU Studio 7.0 បំពាក់​អង្គ​ចង​ចាំ​ក្នុង ៨GB កាមេរ៉ា​ក្រោយ ៥មេហ្គាភិច​សេល និង​កាមេរ៉ា​
មុខ ២មេហ្គា​ភិចសេល។

ស្មាត​ហ្វូន​យក្ស​នេះ ប្រើ​ប្រាស់​ថ្ម ៣០០០mAh ដែលនឹង​មាន​ថាម​ពល​ប្រើ​បាន​យូរ​ជាង បើ​ធៀប
​នឹង​កំណែ ៦​អ៊ិន្ឈ៍​មុន​នេះ​របស់​ក្រុម​ហ៊ុន BLU។ ទន្ទឹម​នឹង​នេះ BLU Studio 7.0 ក៏​មាន​ច្រើន​ពណ៌
​សម្រាប់​ជ្រើស​រើស រួម​មាន ពណ៌​ ស ពណ៌ទឹក​សមុទ្រ និង​ពណ៌​ប្រផេះ និង​ពណ៌មាស។

លោក​អ្នក អាច​រកទិញ​ BLU Studio 7.0 បាន នៅ​លើ​ផ្សារ Amazon ក្នុង​តម្លៃ ១៤៩​ដុល្លារ​អាមេរិក
ដែល​អាច​ប្រើ​ប្រាស់​នឹង​ប្រព័ន្ធ GSM ទាំង​ឡាយ នៅ​អាមេរិក រួម​ទាំង AT&T និង T-Mobile ផង
ដែរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonearena/GSMArena


Tags: BLU Studio 7.0 ស្មាត​ហ្វូន៧​អ៊ិន្ឈ៍​ the world's first 7-inch smartphone ទូរស័ព្ទ​អេក្រង់​ធំ