CamNews

ទូរស័ព្ទ 

Nokia លក់ Phablet Lumia 1520 ក្នុងតំលៃប្រហាក់ប្រហែលនឹង ៧៥០ ដុល្លារ នៅវៀតណាម

Nokia វៀតណាម ទើបតែធ្វើសេចក្តីប្រកាសមួយ នៅថ្ងៃនេះថា នឹងដាក់លក់ Phablet Lumia
1520
ជាផ្លូវការ ក្នុងតំលៃប្រហាក់ប្រហែលនឹង ៧៥០ ដុល្លារ និងសម្រាប់អតិថិជន ១០០០ នាក់
ដំបូង នឹងទទួលបានរង្វាន់បន្ថែមនូវ Speaker NFC JBL តំលៃជិត ១៥០ ដុល្លារ មួយគ្រឿងផង
ដែរ នៅក្នុងប្រទេសនេះ ហើយនឹងមានផលតិផលដាក់លក់ ចាប់ពីថ្ងៃទី ០៨ ដល់ ២៤ ខែវិច្ឆិកា
ខាងមុខនេះ។

Lumia 1520 ទើបតែត្រូវបាន Nokia បង្ហាញណែនាំខ្លួន កាលពីខែមុន នៅក្នុងព្រឹត្តិការណ៍ Nokia
World ហើយប្រហែលជាប្រទេសវៀតណាម គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួន
ទៀត នឹងមានស្មាតហ្វូនមួយនេះ ដាក់លក់នៅលើទីផ្សារ ក្នុងថ្ងៃបញ្ចេញលក់ដំបូង។

Lumia 1520 គឺជាស្មាតហ្វូន Windows Phone ខ្លាំងបំផុតក្នុងពេលបច្ចុប្បន្ននេះ ហើយក៏ជាប្រភេទ
ស្មាតហ្វូន ឬ Phalet មួយស្ថិតក្នុងចំណោម Phablet ដទៃទៀត ដែលមានរូបសណ្ឋាន Hardware
ខ្ពស់បំផុត ក្នុងពេលបច្ចុប្បន្ន នេះផងដែរ។

លក្ខណៈសម្បិត្តិពិសេសៗ មួយចំនួននៃ Nokia Lumia 1520:

  • អេក្រង់ទំហំ 6" រីស្យូលុយសិន Fulll-HD
  • CPU Snapdragon 800 2.2GHz, Quad Core
  • RAM 2GB
  • មេម៉ូរីក្នុង 32GB
  • មានរន្ធដាក់មេម៉ូរីក្រៅ microSD
  • តំណភ្ជាប់ LTE, WiFi ac
  • Camera 20MP, អំពូល flash LED ពីរ
  • Camera មុខ 1.2MP
  • ថតវីដេអូ Full-HD សម្លេង stereo
  • ថ្ម 3400mAh
  • ពណ៌ជ្រើសរើស មានខ្មៅ ស លឿង និងក្រហម

 

Speaker NFC JBL

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- វីដេអូ៖ ប្រយ័ត្នចាញ់បោករូបថតណា ប្រិយមិត្តទាំងអស់គ្នា
- គិលានុបដ្ឋានិកា ៣រូប សុំទោសជាសាធារណៈ ចំពោះទង្វើប្រាសចាកក្រមសីលធម៌ របស់ខ្លួន

ក្នុងការថតរូបជាមួយសាកសព ក្នុងបន្ទប់សង្រ្គោះ

- iPhone 6 អេក្រង់ ៥អ៊ីន Full HD នឹងបង្ហាញខ្លួន នៅខែកញ្ញា ឆ្នាំក្រោយ

- Google Nexus 5 បង្ហាញខ្លួនជាផ្លូវការ, អេក្រង់ Full HD 4,95 inch (មានវីដេអូ)

- ពិន្ទុ Benchmark របស់ iPad Air ខ្ពស់ជាង ៨៧% បើប្រៀបជាមួយ iPad 4

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Nokia Lumia 1520 phablet smartphone hightech