CamNews

ថេបប្ល៊ែត 

តំលៃលក់ iPad Air និង iPad Mini Retina នៅលើទីផ្សារ ប្រទេសជិត កម្ពុជា

ដូចទៅនឹង iPhone 5S និង 5C ដែរ ទីក្រុងហុងកុង សាំងហ្គាពួរ រួមជាមួយនិង ចិន នឹងជាបណ្តា
ទីផ្សារ ដែលបើកដាក់លក់ iPad Air និង iPad Mini Retina ឆាប់ជាងគេបំផុត នៅលើពិភពលោក
នៅក្នុងដំណាក់កាលដាក់លក់លើកទី១ ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ខាងមុខនេះ។

ជាក់ស្តែង បើសិនជាយើងក្រឡេកមើលអត្រាតំលៃបច្ចុប្បន្ន គឺមានតែទីផ្សារនៅទីក្រុង ហុងកុង
ទេ ដែលមានតំលៃប្រហាក់ប្រហែល និងថ្លៃជាងបន្តិចបន្តួច ប្រៀបជាមួយទីផ្សារអាមេរិច កន្លែង
ដែលមានតំលៃលក់ទាបជាងគេបំផុត។ ក្នុងនោះនៅប្រទេស សាំងហ្គាពួរ និងចិន តំលៃលក់ជា
ផ្លូវការដែលខាង Apple ផ្តល់ជូន គឺខ្ពស់ជាងច្រើនគួរសម បើប្រៀបជាមួយ ទីផ្សារនៅអាមេរិច។

iPad Air (iPad gen 5) នឹងត្រូវបានដាក់លក់ជាផ្លូវការចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ខាងមុខនេះ ជា
មួយនឹង Version Wi-Fi និង Wi-Fi + 4G (អាចដាក់ស៊ីមបាន) រួមជាមួយទំហំមេម៉ូរីក្នុង ៤ទំហំខុស
គ្នាគឺ 16 GB, 32 GB, 64 GB និង 128 GB។ iPad Mini Retina ក៏មាន Version ដូចទៅនឹង iPad
Air ដែរ ប៉ុន្តែថ្ងៃដាក់លក់ជាផ្លូវការ មិនទាន់ត្រូវបាន Apple ប្រកាសឲ្យដឹងជាក់លាក់នៅឡើយ
ទេ ដោយគ្រាន់តែសន្យាថា នឹងដាក់លក់នៅក្នុងខែ វិច្ឆិកា ខាងមុខនេះ។

តារាងតំលៃលក់ iPad Air នៅលើទីផ្សារដែលនៅជិតកម្ពុជា ប្រៀបជាមួយទីផ្សារអាមេរិច៖

iPad Air 16 GB Wi-Fi 32 GB Wi-Fi 64 GB Wi-Fi 128 GB Wi-Fi 16 GB Wi-Fi
+ 4G
32 GB Wi-Fi
+ 4G
64 GB Wi-Fi
+ 4G
128 GB Wi-Fi
+ 4G
អាមេរិច 499 USD 599 USD 699 USD 799  USD 629  USD 729 USD 829 USD 929 USD
ហុងកុង
501 USD 604 USD 707 USD 811  USD 630 USD 733 USD 836 USD 940 USD
សាំងហ្គាពួរ 554 USD 667 USD 780 USD 895 USD 700 USD 812 USD 926 USD 1038 USD
ចិន 585 USD 700 USD 813 USD 927 USD        


តារាងតំលៃលក់ iPad Mini Retina នៅលើទីផ្សារដែលនៅជិតកម្ពុជា ប្រៀបជាមួយទីផ្សារអាមេរិច៖

iPad
Mini Retina
16 GB Wi-Fi 32 GB Wi-Fi 64 GB Wi-Fi 128
GB Wi-Fi
16 GB Wi-Fi
+ 4G
32 GB Wi-Fi
+ 4G
64 GB Wi-Fi
+ 4G
128 GB
Wi-Fi
+ 4G
អាមេរិច 399 USD 499 USD 599 USD 699
USD
529 USD 629 USD 729 USD 829 USD
ហុងកុង 398 USD 501 USD 604 USD 707
USD
527 USD 630 USD 733 USD 836 USD
សាំងហ្គាពួរ 441 USD 554 USD 668 USD 780
USD
587 USD 700 USD 812 USD 926 USD
ចិន 471 USD 585 USD 700 USD 813
USD
       

 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Top 5 Tablet ដែលមានកម្រាស់ស្តើងជាងគេបំផុត នៅលើពិភពលោក
- Sony អាចនឹងបង្ហាញ Xperia Z1S និង Xperia Taichi 6 inch នៅថ្ងៃទី ១២ ខែ វិច្ឆិកា ខាងមុខ?

- iPad 3 និង iPad 4 ត្រូវបាន Apple បញ្ឈប់ផលិតលក់, iPad 2 នៅបន្តបេសកកម្ម

- OS X 10.9 ដោនឡូត Free ចាប់ពីថ្ងៃនេះតទៅ Support កុំព្យូទ័រ Laptop ច្រើនស៊េរី

- Apple អាប់ឌេតស៊េរី Macbook Pro Retina ជាមួយនឹង Chip Haswell, ថ្មល្អជាងមុន

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: Price new iPad iPad Air iPad Mini Retina Tablet Apple Hightech