CamNews

ព័ត៌មានបច្ចេកវិទ្យា 

ជាង 14 លានគ្រឿង ឧបករណ៍ប្រើ iOS 6 ត្រូវបាន jailbreak ក្នុងរង្វង់រយះពេលមួយខែ

បង្ហាញខ្លួនក្នុងពេលដែលមានមនុស្សជាច្រើនដែលប្រើប្រាស់ iOS 6 កំពុងរង់ចាំយ៉ាងអន្ទះសារ,
evasi0n បានប្រែក្លាយជាកម្មវិធី jailbreak ត្រូវបានប្រើច្រើនជាងគេបំផុតតាំងពីដើមរហូតដល់
ពេលបច្ចុប្បន្ននេះ។ មិនទាន់ទាំងបានរយះពេលមួយខែពេលលេញផង បើគិតចាប់ពីថ្ងៃបង្ហាញ
ខ្លួន បច្ចុប្បន្នមានឧបករណ៍ 14 លានគ្រឿងហើយ ដែលកំពុងប្រើ iOS 6.x ត្រូវបាន jailbreak
តាមរយះកម្មវិធីនេះ។


Apple បានបញ្ចេញឲ្យប្រើប្រាស់ iOS 6 កាលពីខែកញ្ញា ឆ្នាំមុន ហើយចាប់ពីពេលនោះមក
មនុស្សជាច្រើនបានរង់ចាំកម្មវិធី jailbreak សំរាប់ប្រព័ន្ធប្រតិបត្តិការ Version ថ្មីនេះ។ អ្នកប្រើ
ប្រាស់ត្រូវរង់ចាំដល់ 3 ទៅ 4 ខែ ដែលក្នុងពេលពួកគេបានបាត់បង់ជំនឿចិត្តជាបណ្តើរៗទៅ
លើកម្មវីធីដែលអាច jailbreak ស្រាប់តែក្រុមអភិវឌ្ឍន៍ evad3rs បានបញ្ចេញ evasi0n ដែល
អាច jailbreak iOS 6 បានជាស្ថាពរ។

ក្នុងពេលខាងមុខមិនយូរប៉ុន្មាន Apple នឹងបញ្ចេញ Version  iOS 6.1.3 ដែល Version Update
នេះ មិនអាចប្រើបានជាមួយ jailbreak បច្ចុប្បន្នឡើយ។ តើក្រុម
hacker នេះនឹងបន្តស្រាវ់ជ្រាវ
រកកម្មវិធីដើម្បី jailbreak iOS ថ្មីទៀត ឬយ៉ាងណា?​ យើងរង់ចាំមើលទាំងអស់គ្នា !

ដោយ៖ សិលា
ប្រភព៖ TTE


Tags: 14 million devices iOS 6 jailbreak apple hightech news