CamNews

ថេបប្ល៊ែត 

លេចចេញរូបភាព iPad mini 2 ពណ៌មាស និងមានស្គែនក្រយៅដៃ

iPad mini ជំនាន់ទី២ មានអេក្រង់ Retina ដែលគេសង្ឃឹមថា វានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍
យប់នេះរបស់ Apple ប្រហែលជា អាចនឹងត្រូវបាន Apple បំពាក់នូវបណ្តាបច្ចេកវិទ្យាថ្មីៗបំផុត
ចូលដែរ ដែលក្នុងនោះក៏មាន Touch ID ផងដែរ។

បើសិនរូបនេះ ជារូបភាពពិត នោះព័ត៌មានចចាមអារាមកាលពីមុន ពិតជាត្រឹមត្រូវ ព្រោះ
iPad mini ជំនាន់ទី២ ក៏មានបំពាក់នូវ កម្មវិធី ស្គែនក្រយៅដៃ Touch ID ផងដែរ។

រូបភាព iPad mini 2 ពណ៌មាស លេចចេញនៅលើគេហទំព័រ NoWhereElse ជាគេហទំព័រ
របស់បារាំង ដែលធ្លាប់បានបង្ហោះនូវរូបភាពត្រឹមត្រូវ (រូបភាពពិត) ជាច្រើនរបស់ iPhone 5S
និង iPhone 5C។

ជាក់ស្តែង រឿងនេះបែរជាផ្ទុយទៅនឹងការប៉ាន់ស្មាន របស់បណ្តាអ្នកជំនាញខាងផ្នែកបច្ចេក
វិទ្យាកាលពីពេលមុន ដោយពួកគេបានឲ្យដឹងថា បច្ចេកវិទ្យាថ្មី Touch ID និងសំបកពណ៌
មាស គឺត្រូវបានផលិតឡើងមានកំណត់ ពោលសម្រាប់ពេលបច្ចុប្បន្ន សម្រាប់តែ iPhone
5S ប៉ុណ្ណោះ។

បណ្តាទីតាំងបំពាក់កាមេរ៉ា និងប៊ូតុងរឹងផ្សេងៗទៀត នៅលើ iPad mini 2 គឺមិនខុសប្លែកពី
iPad mini ជំនាន់មុនទេ។

បើតាមព័ត៌មានចចាមអារាម iPad mini 2 នឹងមានអេក្រង់ Retina ហើយទំហំខ្នាតប្រវែងវា
រាងធំ និងក្រាស់ជាងមុនបន្តិច បើប្រៀបធៀបនឹងជំនាន់មុន។

ម៉ូដែលនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍របស់ Apple
នៅយប់រំលងអាធ្រាត្រនេះ (ម៉ោង ០ ថ្ងៃទី ២៣ ខែ តុលា, ម៉ោងនៅកម្ពុជា) រួមជាមួយ
iPad ជំនាន់ទី៥ ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Facebook ប្រាប់ពីមូលហេតុដែលធ្វើឲ្យគាំង គេហទំព័រ កាលពីយប់ទី២១ ម្សិលមិញ
- ប្រជាពលរដ្ឋវាយទ្រមខ្លួន បន្ទាប់ពីឆក់ខ្សែ ក មិនបានសម្រេច (មានវីដេអូ)

- មនុស្ស ២១ នាក់ ដុតខ្លួនឯង ដើម្បីរ៉ៃអង្គាសប្រាក់ ជួយអ្នកក្រីក្រ (មានវីដេអូ)

- ថ្ងៃនេះ នឹងមានព្រឹត្តិការណ៍ បង្ហាញផលិតផលថ្មីៗ ធំពីរផ្សេងគ្នា (Nokia & Apple)

- Nokia អាចនឹងបង្ហាញឧបករណ៍ស្តាប់តន្រ្តី Guru ដ៏តូច នៅព្រឹត្តិការណ៍ នារសៀលនេះ

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: pictures iPad mini 2 gold fingerprint tablet apple hightech