បន្ទាប់ពីជួបបញ្ហា ២,៣ ម៉ោង រួចមក ក្រុមបច្ចេកទេសរបស់ Facebook បានដោះស្រាយបាន
នូវបណ្តាកំហុសដែលពាក់ព័ន្ធ។ ឆ្លើយតបនឹង Engadget បុគ្គលិកម្នាក់របស់ Facebook បាន
ឲ្យដឹងថា បញ្ហា Error ខាងលើ បានកើតមានឡើង ក្នុងដំណាក់កាលដែលក្រុមហ៊ុន កំពុងធ្វើ
ការត្រួតពិនិត្យ និងថែទាំ។ កត្តានេះ បានធ្វើឲ្យកើនឡើងនូវពេលវាលាឆ្លើយតប នូវបណ្តា
Function API របស់ Facebook ដែលជាហេតុធ្វើឲ្យកើតមានបញ្ហាផ្សេងៗជាច្រើន រហូតដល់
ធ្វើឲ្យជាប់គាំង Facebook តែម្តង។
ឆ្លើយតបនឹងអ្នកកាសែត លោក Iain Mackenzie នាយកផ្នែកទំនាក់ទំនងនៅតំបន់អឺរ៉ុប របស់
Facebook ក៏បានបញ្ជាក់ឲ្យដឹងថា បណ្តាញទំនាក់ទំនងសង្គមនេះ បានមានដំណើរការល្អ
ធម្មតាឡើងវិញហើយ ទន្ទឹមនឹងនោះ លោកក៏បានធ្វើការសុំអភ័យទោស ចំពោះភាពរអាក់
រអួលនេះ ផងដែរ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- ប្រជាពលរដ្ឋវាយទ្រមខ្លួន បន្ទាប់ពីឆក់ខ្សែ ក មិនបានសម្រេច (មានវីដេអូ)
- មនុស្ស ២១ នាក់ ដុតខ្លួនឯង ដើម្បីរ៉ៃអង្គាសប្រាក់ ជួយអ្នកក្រីក្រ (មានវីដេអូ)
- ថ្ងៃនេះ នឹងមានព្រឹត្តិការណ៍ បង្ហាញផលិតផលថ្មីៗ ធំពីរផ្សេងគ្នា (Nokia & Apple)
- Nokia អាចនឹងបង្ហាញឧបករណ៍ស្តាប់តន្រ្តី Guru ដ៏តូច នៅព្រឹត្តិការណ៍ នារសៀលនេះ
- លេចចេញរូបភាពផ្លូវការ Nokia Lumia 1320 ស្មាតហ្វូន Lumia ស៊េរីមធ្យមអេក្រង់ធំ ៦ អ៊ីន
ប្រែសម្រួល៖ សិលា
ប្រភព៖ zing