តាមប្រភពពីគេហទំព័រ Phonearena, ក្មេងស្រី Chloe Gillooley ត្រូវបានប៉ាម៉ាក់ ទិញកាដូឲ្យនូវ
iPad មួយគ្រឿង នៅក្នុងថ្ងៃខួបកំណើតលើកទី ៨ របស់នាង។ គ្រប់រឿងទាំងអស់ មិនមានអ្វីត្រូវ
និយាយឡើយ រហូតដល់ថ្ងៃទី ២៤ ខែសីហា ពេលដែលChloe នៅផ្ទះលោកយាយរបស់ខ្លួន
នៅតំបន់ Widnes ប្រទេសអង់គ្លេស រួមជាមួយប៉ារបស់នាងគឺ លោក Tim Gillooley។
នៅល្ងាចថ្ងៃដដែលនោះ ពេលដែល លោក Tim Gillooley ចេញពីបន្ទប់ទឹកមកក្រៅ ដើម្បីសាក
ថ្ម iPad ឲ្យកូនស្រី ពេលនោះស្រាប់តែ ធ្វើឲ្យគាត់ដួលអុកគូទ ដោយសារតែការផ្ទុះយ៉ាងខ្លាំង
ពីឆ្នាំងសាក iPad។ ការផ្ទុះភ្លាមៗ និងមានចរន្តឆក់ផងនោះ បានធ្វើឲ្យបណ្តាម្រាមដៃរបស់បុរស
អាយុ ៣៤ឆ្នាំ រូបនេះ ឆេះខ្លោចខ្មៅ។ សំណាងណាស់ដែលក្មេងស្រី Chloe Gillooley ឈរក្បែរ
នោះ មិនមានបញ្ហាអ្វីកើតឡើង។
តាមលោក Tim Gillooley បានឲ្យដឹងថា iPad នេះ ធ្លាប់មានបញ្ហា ជាមួយឆ្នាំងសាកម្តងរួចមក
ហើយ ហើយគាត់ក៏បានយកឧបករណ៍ ទៅឲ្យគេពិនិត្យមើល ហើយត្រូវបានគេឆ្លើយមកវិញ
ថា ទាំង iPad និងឆ្នាំងសាក មិនមានបញ្ហា (ខូច) អ្វីកើតឡើងឡើយ។ ប៉ុន្តែជាក់ស្តែង ពេល
នោះ Tim Gillooley នៅតែសំរេចចិត្តទិញ ខ្សែ Connector lightning ហ្សីនថ្មីមួយទៀត របស់
Apple។
បច្ចុប្បន្ន Apple កំពុងតែធ្វើអង្កេត ត្រួតពិនិត្យលើបញ្ហាផ្ទុះនេះ ហើយបានស្នើសុំឲ្យលោក Tim
Gillooley ផ្ញើឆ្នាំងសាកនោះ មកក្រុមហ៊ុន ដើម្បីធ្វើការត្រួតពិនិត្យ។ "ខ្ញុំពិតជាចូលចិត្តផលិតផល
របស់ Apple ណាស់ ប៉ុន្តែខ្ញុំនឹងមិនអនុញ្ញាតឲ្យកូនស្រីរបស់ខ្ញុំ នៅជិត iPhone របស់ខ្ញុំឡើយ
ខ្លាចវាផ្ទុះដូចគ្រាប់បែក ដូចករណី iPad ទៀត", Gillooley និយាយឲ្យដឹង៕
បញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ កើតចេញពីផលិតផលរបស់ Apple ៖
iPhone 5 បង្កឲ្យមានចរន្តឆក់មនុស្សស្លាប់ ពេលកំពុងសាកថ្ម
អ្នកប្រើប្រាស់ទូរស័ព្ទម្នាក់ទៀត ត្រូវបានដេកពេទ្យ ព្រោះឆក់ពេលសាកថ្ម iPhone
ជនរងគ្រោះចិនម្នាក់ទៀត អាចនឹងត្រូវពិការភ្នែក ដោយសារការផ្ទុះរបស់ iPhone 5
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VReview