ក្រុមហ៊ុនមួយរបស់អ៊ីតាលី ទើបតែច្នៃដោយជោគជ័យនូវឧបករណ៍មួយប្រភេទដែលអាចស្វែងរក
ព្រលឹងខ្មោចនៅជុំវិញខ្លួន។ ឧបករណ៍ពិសេសនេះ មានឈ្មោះថា GhostArk ។
ឧបករណ៍ចាប់ខ្មោច GhostArk
ម៉ាស៊ីននេះ មានរូបរាងក្រាស រួមនឹងនឹងមានប្រដាប់បញ្ជាជាច្រើន ដូចជាប៊ូតុងចុច និងប៊ូតុងបង្វិល
ជាដើម។ GhostArk មានលទ្ធភាពស្វែងរកវត្តមានរបស់ព្រលឹងខ្មោច ហើយបង្ហាញនៅលើអេក្រង់។
ម៉ាស៊ីននេះ ត្រូវបានបំពាក់សេនសឺរដែលអាចប្រមូលទិន្នន័យអំពីកំដៅ និងសម្ពាធខ្យល់ ក្រោយ
មក បង្ហាញវានៅលើអេក្រង់ ភ្លាមៗ។
មិនត្រឹមតែប៉ុណ្ណោះ GhostArk ក៏បំពាក់ប្រព័ន្ធ micro តូចៗ អាចថតបាននូវរាល់សម្លេងទាំងអស់
នៅជុំវិញ ក៏ដូចជាអាចស្កេនដោយរលកវិទ្យុដែលមានកំពស់ខុសៗគ្នាជាច្រើនផងដែរ ដើម្បីស្វែង
រកនូវសម្លេងចម្លែក ដែលបង្កើតឡើងដោយព្រលឹងខ្មោច។ ឧបករណ៍នេះ ក៏ត្រូវគេរចនាឡើង
ដើម្បីអាចផ្លាស់ប្ដូរថ្មបានយ៉ាងលឿន ក្នុងករណីរកឃើញ និងតាមដានវិញ្ញាណខ្មោច។
លោក Massinmo Rossi ជាស្ថាបនិក និងជា CEO បច្ចុប្បន្ន របស់ GhostArk
ទោះយ៉ាងណាក៏ដោយ អ្នកបច្ចេកវិទ្យា ឬអ្នកប្រើមន្តអាគម ប្រហែលជាមិនចាប់អារម្មណ៍ប៉ុន្មាន
ទៅលើវិធីចាប់ខ្មោចរបស់ GhostArk នេះ។
ធ្លាប់តែឃើញគេប្រើមន្តអាគម ចាប់ខ្មោច តែដល់ពេលមានឧបករណ៍ចាប់ខ្មោច ធ្វើឱ្យគេពិបាកជឿ
ប្រភពព័ត៌មាន ឱ្យដឹងថា ឧបករណ៍ស្វែងរកព្រលឹងខ្មោច GhostArk នេះ នឹងត្រូវបានដាក់លក់ក្នុង
ទីផ្សារ នៅរដូវក្ដៅឆ្នាំ ២០១៥ នេះ ក្នុងតម្លៃ ១៩៩¬¬ដុល្លាអាមេរិក៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GhostArk/ Mirror