CamNews

ផលិតផលថ្មី 

ចាប់ខ្មោចដោយឧបករណ៍បច្ចេកវិទ្យា GhostArk តម្លៃ ១៩៩ដុល្លារ

ក្រុមហ៊ុនមួយរបស់អ៊ីតាលី ទើបតែច្នៃដោយជោគជ័យនូវឧបករណ៍មួយប្រភេទដែលអាចស្វែងរក
ព្រលឹងខ្មោចនៅជុំវិញខ្លួន។ ឧបករណ៍ពិសេសនេះ មានឈ្មោះថា GhostArk ។

ឧបករណ៍​ចាប់​ខ្មោច GhostArk

ម៉ាស៊ីននេះ មានរូបរាងក្រាស រួមនឹងនឹងមានប្រដាប់បញ្ជាជាច្រើន ដូចជាប៊ូតុងចុច និងប៊ូតុងបង្វិល
ជាដើម។ GhostArk មានលទ្ធភាពស្វែងរកវត្តមានរបស់ព្រលឹងខ្មោច ហើយបង្ហាញនៅលើអេក្រង់។
ម៉ាស៊ីននេះ ត្រូវបានបំពាក់សេនសឺរដែលអាចប្រមូលទិន្នន័យអំពីកំដៅ និងសម្ពាធខ្យល់ ក្រោយ
មក បង្ហាញវានៅលើអេក្រង់ ភ្លាមៗ។

មិនត្រឹមតែប៉ុណ្ណោះ GhostArk ក៏បំពាក់ប្រព័ន្ធ micro តូចៗ អាចថតបាននូវរាល់សម្លេងទាំងអស់
នៅជុំវិញ ក៏ដូចជាអាចស្កេនដោយរលកវិទ្យុដែលមានកំពស់ខុសៗគ្នាជាច្រើនផងដែរ ដើម្បីស្វែង
រកនូវសម្លេងចម្លែក ដែលបង្កើតឡើងដោយព្រលឹងខ្មោច។ ឧបករណ៍នេះ ក៏ត្រូវគេរចនាឡើង
ដើម្បីអាចផ្លាស់ប្ដូរថ្មបានយ៉ាងលឿន ក្នុងករណីរកឃើញ និងតាមដានវិញ្ញាណខ្មោច។

លោក Massinmo Rossi ជាស្ថាបនិក និងជា CEO បច្ចុប្បន្ន របស់ GhostArk

ទោះយ៉ាងណាក៏ដោយ អ្នកបច្ចេកវិទ្យា ឬអ្នកប្រើមន្តអាគម ប្រហែលជាមិនចាប់អារម្មណ៍ប៉ុន្មាន
ទៅលើវិធីចាប់ខ្មោចរបស់ GhostArk នេះ។

ធ្លាប់​តែ​ឃើញ​គេ​ប្រើ​មន្ត​អាគម ចាប់ខ្មោច តែ​ដល់​ពេល​មាន​ឧបករណ៍​ចាប់​ខ្មោច​ ធ្វើ​ឱ្យ​គេ​ពិបាក​ជឿ

ប្រភពព័ត៌មាន ឱ្យដឹងថា ឧបករណ៍ស្វែងរកព្រលឹងខ្មោច GhostArk នេះ នឹងត្រូវបានដាក់លក់ក្នុង
ទីផ្សារ នៅរដូវក្ដៅឆ្នាំ ២០១៥ នេះ ក្នុងតម្លៃ ១៩៩¬¬ដុល្លាអាមេរិក៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GhostArk/ Mirror


Tags: GhostArk ghost-hunting device ghost Massinmo Rossi ឧបករណ៍​ចាប់​ខ្មោច