CamNews

ព័ត៌មានបច្ចេកវិទ្យា 

រដ្ឋាភិបាលចិន ហាមប្រើប្រាស់ Windows 8 ព្រោះបារម្ភអំពីសន្ដិសុខ

ក្រុមមេដឹកនាំចិន ថ្មីៗនេះ បានសម្រេចចិត្តមួយ ដែលត្រូវបានគេយល់ថា ជារឿងមិនសមហេតុ
ផល នោះគឺហាមមិនឱ្យបុគ្គលិករដ្ឋនៃប្រទេសនេះ ប្រើប្រាស់កុំព្យូទ័រ ដែលមានប្រព័ន្ធប្រតិបត្តិ
Windows 8 របស់ Microsoft ។ ចំណែកពលរដ្ឋដែលមិនធ្វើការឱ្យរដ្ឋាភិបាលចិន អាចប្រើប្រាស់
បាន។

អតិតអគ្គនាយក Microsoft Windows លោក Steven Sinofsky ឧទ្ទេសនាម Windows 8 កាលពីខែ
តុលា ឆ្នាំ ២០១២ នៅប្រទេសចិន (រូបភាព ៖ EPA)


មូលហេតុដែលនាំឱ្យមានការសម្រេចចិត្តខាងលើ គឺរដ្ឋាភិបាលចិន យល់ថា ភាគី Microsoft មិន
បានគោរពដល់ពួកគេ នៅពេលលែងផ្គត់ផ្គង់ Windows XP ដែលបាន “ស្លាប់” កាលពីខែមេសា
កន្លងទៅ ខណៈដែល Windows XP នៅតែមានការពេញនិយមដល់ទៅ ជាង ៥០% នៃទីផ្សារ
ប្រព័ន្ធប្រតិបត្តិលើកុំព្យូទ័រ ក្នុងប្រទេសដែលមានប្រជាជនជាង ១ពាន់លាននាក់នេះ។ ក្រៅពី
នេះ ក្រុមអ្នកដឹកនាំចិន ក៏បានបកស្រាយថា ខ្លួនមិនចង់ពឹងផ្អែកទាំងស្រុង ទៅលើបរទេស ដែល
បណ្ដាក្រុមហ៊ុនបរទេសនោះ អាចនឹងប្រកាសលែងផ្គង់ផ្គង់សេវាកម្ម ដោយមិនសួរយោបល់
របស់ពួកគេ។

ទន្ទឹមនឹងនេះ ចិន ក៏កំពុងតែអភិវឌ្ឍប្រព័ន្ធប្រតិបត្តិកុំព្យូទ័រថ្មី ផ្ទាល់ខ្លួន ដោយយោងទៅប្រព័ន្ធ
Linux ។ ដូចទៅនឹងកូរ៉េខាងជើង ប្រទេសចិន ក៏ចង់ពង្រីកវិសាលភាពនៃប្រព័ន្ធដំណើរការដែល
ពួកគេបានបង្កើតឡើង ឱ្យមានវត្តមានគ្រប់កន្លែង ទូទាំងប្រទេស ដើម្បីកាត់បន្ថយនូវអន្តរាគមន៍
របស់បណ្ដាក្រុមហ៊ុនបរទេស។

យ៉ាងនេះក្ដី ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានចុះផ្សាយថា មូលហេតុដែលនាំឱ្យរដ្ឋាភិបាល
ចិន ហានបុគ្គលិករដ្ឋ មិនឱ្យប្រើ Windows 8 គឺព្រោះតែ បារម្ភអំពីសន្ដិសុខកុំព្យូទ័រ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ dailytech


Tags: Windows 8 Chinese Government Bans