ឧបករណ៍ចល័តដែលមានអេក្រង់ ៧អ៊ិន្ឈ៍ ជាធម្មតាត្រូវបានគេហៅថា ហ្វាប្លេត ប៉ុន្ដែ BLU Studio
7.0 គឺជារឿងដោយឡែក។
ក្រុមហ៊ុនដែលផលិតស្មាតហ្វូនខាងលើ ប្រហែលជាមានបំណងរុញច្រានអេក្រង់របស់ស្មាតហ្វូន
ឱ្យឡើងដល់កម្រិតមួយខ្ពស់ជាងបច្ចុប្បន្ន។ នៅពេលមានទំហំធំ ៧អ៊ិន្ឈ៍ ស្មាតហ្វូននេះ នឹងត្រូវ
បានគេហៅថា ហ្វាប្លេត ហើយបើមានអេក្រង់ដល់ទៅ ៧អ៊ិន្ឈ៍ ប៉ុន្ដែ នៅតែត្រូវបានគេហៅថា
ស្មាតហ្វូនដដែល នោះគឺជារឿងចម្លែកក្នុងវិស័យបច្ចេកវិទ្យា។ ក្រុមហ៊ុនទូរស័ព្ទ BLU កំពុងតែ
បង្កើតភាពចម្លែកនេះ។
BLU Studio 7.0 មានអេក្រង់ ៧អ៊ិន្ឈ៍ និងមានរីសូលូសឹនទាប គឺត្រឹមតែ ១០២៤ x ៦០០ ភិចសេល
ជាមួយនឹងដង់ស៊ីតេភិចសេល ១៦៩ PPI (Pixels per inch)។ ម៉ាស៊ីននេះ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ
Android KitKat , ឈីប Media Tek ជាមួយនឹង CPU dual-core 1.3GHz , GPU Mali 400 និង RAM
1GB ។ BLU Studio 7.0 បំពាក់អង្គចងចាំក្នុង ៨GB កាមេរ៉ាក្រោយ ៥មេហ្គាភិចសេល និងកាមេរ៉ា
មុខ ២មេហ្គាភិចសេល។
ស្មាតហ្វូនយក្សនេះ ប្រើប្រាស់ថ្ម ៣០០០mAh ដែលនឹងមានថាមពលប្រើបានយូរជាង បើធៀប
នឹងកំណែ ៦អ៊ិន្ឈ៍មុននេះរបស់ក្រុមហ៊ុន BLU។ ទន្ទឹមនឹងនេះ BLU Studio 7.0 ក៏មានច្រើនពណ៌
សម្រាប់ជ្រើសរើស រួមមាន ពណ៌ ស ពណ៌ទឹកសមុទ្រ និងពណ៌ប្រផេះ និងពណ៌មាស។
លោកអ្នក អាចរកទិញ BLU Studio 7.0 បាន នៅលើផ្សារ Amazon ក្នុងតម្លៃ ១៤៩ដុល្លារអាមេរិក
ដែលអាចប្រើប្រាស់នឹងប្រព័ន្ធ GSM ទាំងឡាយ នៅអាមេរិក រួមទាំង AT&T និង T-Mobile ផង
ដែរ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonearena/GSMArena