CEO របស់ក្រុមហ៊ុន Microsoft លោក Steve Ballmer បានឆ្លើយបែបនេះនៅពេលដែលមាន
ការស្នើសុំអោយលោកធ្វើការប្រៀបធៀបគ្នារវាង Android និង Windows Phone ។
នៅក្នុងពិធីប្រជុំមួយនៅឯ San Francisco លោក Ballmer ទទួលស្គាល់ដោយខ្លួនឯងថាខ្លួន
គឺជាអ្នកឈ្នះនៅចំពោះមុខ Google ដោយលោកបានបញ្ជាក់ថាអ្នកប្រើប្រាស់ត្រូវតែ"ជាអ្នក
ជំនាញខាងផ្នែកកុំព្យូទ័រ"ទើបអាចប្រើប្រាស់បាននូវទូរស័ព្ទ Android ចំណែក Windows
Phone វិញគឺសំរាប់អ្នកប្រើប្រាស់ទូទៅ ។ "ខ្ញុំគិតថាអ្នកប្រើប្រាស់ត្រូវតែស្ថិតក្នុងកំរិតនោះ
ទើបអាចប្រើប្រាស់បាននូវទូរស័ព្ទ Android � សំដីរបស់លោក Ballmer ។
លោក Ballmer ក៏បានអោយដឹងបន្ថែមផងដែរថាចំណែករបស់ Bing នៅក្នុងទីផ្សារមានការ
កើនឡើងទ្វេដងចាប់តាំងពីឆ្នាំកន្លងទៅ គឺពី ៧ភាគរយ ឡើងមកដល់ ១៥ភាគរយ និងបើ
ធ្វើការបូកបញ្ចូលគ្នានៃចំណែកនៅក្នុងទីផ្សាររបស់ Bing និង Yahoo ឃើញថានឹងអាច
ដណ្តើមបានលំដាប់ទីពីរនៅក្នុងទីផ្សារផ្នែកទំព័រស្វែងរក ។ "
ចូរសាកល្បងស្វែងរកនូវអ្វីមួយ
នៅលើ Bing ក្រោយមកសាកល្បងនៅលើ Google ។ ៧០ភាគរយនៃចំនួនដងដែលអ្នកចូល
ទៅស្វែងរកនោះប្រហែលជាមិនបានយកចិត្តទុកដាក់ថាកម្មវិធីស្វែងរកជាអ្វីនោះឡើយ,១៥
ភាគរយនៃចំនួនដងស្វែងរក អ្នកនឹងកាន់តែចូលចតិ្ត Bing និង ១៥ភាគរយទៀតអ្នកចូលចិត្ត
លើ Google" ។
Microsoft ប្រហែលជាមិនចូលរួមក្នុងផ្នែកទំព័រកំសាន្តសង្គមនោះទេ តែនឹងបន្តផ្គត់ផ្គង់សេវា
កម្មទាំងឡាយផ្សេងៗដើម្បីភា្ជប់ទំនាក់ទំនងជាមួយអតិថិជន ។ Microsoft នឹងភ្ជាប់ទំនាក់
ទំនងជាមួយអ្នកប្រើប្រាស់តាមរយៈ Bing, Xbox, Skype រួមជាមួយនឹងសមិទ្ធិផលផ្សេងៗជា
ច្រើនទៀត ។ លោក Ballmer បន្ថែមទៀតថា Microsoft មានវិធីសាស្ត្រយ៉ាងច្រើនដើម្បីធ្វើ
ការឆ្លើយតបទៅនឹង Hangouts ដែលជាមុខងារ video conference មាននៅក្នុងទំព័រកំសាន្ត
សង្គម Google+ របស់ Google ។ លោក Steve Ballmer ក៏បានធ្វើការសន្យាផងដែរថានឹង
ប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើអោយ Kinect កាន់តែមានភាពប្រសើរឡើងជាមួយនឹងកម្មវិធី
ថ្មីៗជាច្រើនទៀតផងដែរ ៕
ប្រភព៖ Pcmag
ដោយ៖ រស្មី