CamNews

ទូរស័ព្ទ 

Apple បញ្ចេញ iPhone 5c កំណែ ៨GB មុន iPhone 6 នៅថ្ងៃនេះ

ការបញ្ចេញ iPhone 5c គឺជាកំហុសដ៏ធំរបស់ Apple ៖ បរិមាណទូរស័ព្ទ iPhone 5c ដែលត្រូវ
បានលក់ចេញ គឺជាភ័ស្ដុតាង បញ្ជាក់យ៉ាងច្បាស់អំពីប្រការនេះ។

ថ្មីៗនេះ ព័ត៌មានដែលត្រូវបាន Apple Insider ដកស្រង់ពីប្រភព Caschys Blog ឱ្យដឹងថា iPhone
5C កំណែ ៨GB នឹងត្រូវបានបញ្ចេញលក់ដោយក្រុមហ៊ុនអ៊ីនធឺរណិត O2 របស់អាល្លឺម៉ង់ នៅក្នុង
ថ្ងៃនេះ (១៨មិនា)។ មុននេះដែរ ទូរស័ព្ទឆ្លាតវៃ iPhone 5C ត្រូវបាន Apple លក់បញ្ចុះតម្លៃ នៅ
ក្នុងទីផ្សារពិភពលោក ក្រោយពីវាក្លាយជាស្មាតហ្វូនដែលបរាជ័យបំផុត របស់ក្រុមហ៊ុននេះ។

​Phone 5c ដ៏​ស្រស់​ស្អាត របស់ Apple


មកដល់ពេលនេះ Apple ហាក់ដូចមិនទាន់សម្រេចចិត្តបោះបង់ iPhone 5c និងនៅតែចិញ្ចឹមក្ដី
សង្ឃឹម ដោយការបញ្ចេញកំណែថ្មីរបស់វា ដែលមានតម្លៃទាបជាង iPhone 5c បច្ចុប្បន្ន នោះគឺ
iPhone 5c កំណែ ៨GB ។

ប្រភពព័ត៌មាន ឱ្យដឹងថា កំណែ ៨GB របស់ iPhone 5c នឹងមិនខុសគ្នាច្រើនប៉ុន្មាន ធៀបនឹងកំណែ
១៦GB និង ៣២GB ប៉ុន្ដែ iPhone 5c កំណែ ៨GB មានតម្លៃទាបជាងគេ។ បច្ចុប្បន្ន គេមិនទាន់ដឹង
ថា iPhone 5c កំណែ ៨GB នឹងត្រូវដាក់លក់នៅក្នុងទីផ្សារណាមួយ ជាបន្ទាប់ទៀតនៅឡើយ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Gen/Apple Insider


Tags: iPhone 5c Apple iPhone iPhone 5c 8GB