CamNews

ទូរស័ព្ទ 

ប្រៀបធៀប ៖ Galaxy Note 4 និង Galaxy Note 3 អ្នក​គួរ​ទិញ​មួយ​ណា​?

Galaxy Note 4 ត្រូវបាន Samsung កែលំអច្រើន  គួរឱ្យចាប់អារម្មណ៍ជាង  ធៀបនឹងកំណែនៃ
ស្រឡាយ Note មុនៗ។ Galaxy Note 4 ប្រើប្រាស់អេក្រង់ QHD, កាមេរ៉ា 16 megapixel មាន
មុខងាររក្សាលំនឹងនៃរូបភាព, មានប្រព័ន្ធ LTE ល្បឿនលឿន ពិសេស ស្មាតហ្វូននេះ ប្រើ CPU
snapdragon 805 4-core 2.7Ghz ឬ 8 core ទៅតាមទីផ្សារនៃប្រទេសនីមួយៗ។

Samsung Galaxy Note 4


Samsung Galaxy Note 4 នឹងមានពីរកំណែ ចំពោះគ្រឿងម៉ាស៊ីន ក្នុងនោះ មួយកំណែ ប្រើ CPU
Snapdragon 805 មកពី Qualcomm  ចំណែកកំណែមួយទៀត ប្រើឈីប  Exynos 5433 8-core 
ដោយមាន 4-core Cortex A53  កម្រិត 1.3 GHz និង 4-core Cortex A57 កម្រិត 1.9 GHz ។
កំណែទាំងពីរនេះ សុទ្ធតែមាន RAM 3 GB មានអង្គចងចាំក្នុងម៉ាស៊ីន 32GB អាចបន្ថែមតាមរយៈ
MicroSD រហូតដល់ 64GB។

ស្មាតហ្វូន Samsung Galaxy Note 4 មានកាមេរ៉ាពីរ ក្នុងនោះ កាមេរ៉ាមុខ 3.7 Mpx និងក្រោយ
16 Mpx អាចថតសកម្មភាពកម្រិត 4K ព្រមទាំងមុខងាររក្សាលំនឹងរូបភាព Smart IOS ដ៏គួរឱ្យ
ចាប់អារម្មណ៍។

Samsung Galaxy Note 3


គេអាចនិយាយបានថា Samsung Galaxy Note 4 គឺជាកំណែដ៏ល្អ និងខ្លាំងក្លាជាងកំណែ Galaxy
Note 3 ដែលកំពុងមានវត្តមានក្នុងទីផ្សារបច្ចុប្បន្ន។ Galaxy Note 3 ស៊ីមពីរ នៅកម្ពុជា មានតម្លៃ
ប្រហែល ៦៩៩ដុល្លារ រីឯកំណែស៊ីមមួយ មានតម្លៃ ប្រហែល ៥១០ដុល្លារអាមេរិក។ ចំណែក
Samsung Galaxy Note 4 មានតម្លៃប្រហែល ៧៥០ដុល្លារអាមេរិក។

ខាងក្រោមនេះគឺជាតារាងប្រៀបធៀបរវាងរចនាសម្ព័ន្ធផ្នែករឹងរបស់ Galaxy Note 3 និង Galaxy
Note 4 សូមអញ្ជើញបន្តតាមដានស្វែងយល់ ដើម្បីអាចសម្រេចចិត្តបានត្រឹមត្រូវថា តើគួរតែ
ទិញមួយណា ចោលមួយណា នៅពេលអ្នក មានទឹកប្រាក់មិនច្រើនប៉ុន្មាន៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/tech


Tags: Galaxy Note 4 Galaxy Note 3 Comparison