CamNews

ទូរស័ព្ទ 

iPhone 6 អាចនឹងបំពាក់នូវអេក្រង់ទំហំ 4.8 inch

បណ្តាប្រភពដែលជិតស្និទ្ធជាមួយ Apple បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែធ្វើពិសោធគំរូ iPhone 6
ជាមួយនឹងទំហំអេក្រង់ធំជាង បណ្តាគំរូ iPhone ជំនាន់មុនៗ។

តាម Jefferies &Co, iPhone ជំនាន់បន្ទាប់របស់ Apple នឹងមានការផ្លាស់ប្តូរពីទំហំអេក្រង់ ក្នុងគោល
បំណងដើម្បីប្រកួតប្រជែងជាមួយនឹងបណ្តា ស្មាតហ្វូន Android អេក្រង់ធំៗ ដែលកំពុងតែទទួលបាន
ការពេញនិយមខ្លាំង នៅលើទីផ្សារ។ Apple កំពុងសាកល្បងពិសោធបណ្តាអេក្រង់ទំហំធំៗ ចាប់ពី
4,8 inch - 5 inch តែលទ្ធភាពច្រើនអេក្រង់ទំហំ 4,8 inch នឹងត្រូវបានជ្រើសរើស មកបំពាក់លើស្មាត
ហ្វូនស៊េរីបន្ទាប់របស់ Apple។

(រូបភាពតំណាង)

មិនមែនមានតែ Jefferies & Co ទេ កាសែត Wall Street Journal និងក្រុមហ៊ុន KGI Securities ក៏
បានធ្វើការបញ្ជាក់ថា Apple កំពុងធ្វើការផលិត iPhone ទំហំធំ។ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិច បាន
ស្រាវជ្រាវផលិតផលនេះ តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ជាមួយនឹងទំហំអេក្រង់មិនលើសពី 5 inch៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPhone 5S ព័ទ្ធកោងប៉ុណ្ណឹងហើយ នៅតែមានដំណើរការល្អ ដូចធម្មតា
- Galaxy Note 3 អេក្រង់កោង អាចនឹងបង្ហាញខ្លួន នៅសប្តាហ៍នេះ

- iPhone 6 នៅតែត្រូវការ ពឹងពាក់ Samsung
- Nokia Lumia 929 អេក្រង់ Full HD អាចនឹងបង្ហាញខ្លួន នៅចុងខែតុលា នេះ
- ញឹម ចាន់ថន និង ស៊ឹម ថៃណា បង្អួតដើមទ្រូង ដ៏ទ្រលុកទ្រលន់ នៅក្លឹបរាត្រី

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ zing


Tags: iPhone 6 4.8-inch screen apple smartphone hightech