មនុស្សមួយចំនួនប្រហែលជាមិនជឿលើរឿងខ្មោចទេមើលទៅ តែពេលនេះជឿឬមិនជឿ
យើងខ្ញុំនឹងនាំលោកអ្នកទៅលេងកន្លែងដែលល្បីថាមានខ្មោចលងសាហាវចំនួន៧កន្លែង
ដែលមានឈ្មោះល្បីរន្ទឺសម្រាប់អ្នកដែលមិនជឿអ្នកអាចចំណាយពេលមួយយប់នៅទីនោះ
ក៏បានប្រសិនបើមានៅឱកាស។
១.សេតវិមានសហរដ្ឋអាមេរិក
ត្រូវហើយផ្ទះដែលល្អប្រណីតនិងល្បីឈ្មោះជាងគេថាជាផ្ទះរបស់មេដឹកនាំពិភពលោក
មួយនេះក៏ល្បីណាស់ដែរចំពោះរឿងមានខ្មោចលង។ប្រសិនបើអ្នកបានក្លាយជាមេដឹកនាំ
ប្រទេសកំពូលសេរីមួយនេះតើអ្នកមានចំណាប់អារម្មណ៍ក្នុងការជីកកកាយរកដើមទងនៃ
ផ្ទះសម្រាប់មេដឹកនាំមួយនេះដែរឬទេ? ប្រាប់អ្នកទៅចុះសេតវិមាននេះជាគំនិតកសាង
ដោយ George Washingtonមេដឹកនាំសហរដ្ឋអាមេរិកទី១តែលោកមែនដែលបានស្នាក់នៅ
ក្នុងសេតវិមាននេះនោះទេ មេដឹកនាំទី១ដែលបានចូលមកស្នាក់នៅក្នុងសេតវិមានគឺ
លោក John Adams ហើយគ្រួសាររបស់លោកក៏បានមកនៅទីនេះរហូតដល់ប្រពន្ធរបស់
លោក John Adams លោកស្រី Abagail Adamsបានទទួលមរណៈភាពហើយមានគេបាន
ឃើញរូបភាពជាស្រមោលឬជាផ្សែងដែលមានរូបរាងជារូបរាងរបស់នាងបានដើរកាន់ខ្នើយ
ប៉ាក់ទៅមកនៅតាមល្វែងបន្ទប់នៃអាគារខាងកើត។ មិនត្រឹមតែវិញ្ញាណខ្មោចរបស់លោក
ស្រី Abagial Adams ទេដែលគេធ្លាប់ឃើញក្នុងនោះនៅមានមនុស្សជាច្រើនដែលគេធ្លាប់
បានឃើញវិញ្ញាណជារូបរាងមនុស្សជាច្រើនដូចជាAndrew Jackson, Dolly Madison និង
Lincolns ជាដើម រហូតដល់លោកនាយករដ្ឋមន្រ្តីWinstonChurchillបានរត់ចេញពីបន្ទប់ដែល
មានខ្មោចលងក្រោយពេលដែលលោកបានឃើញដោយផ្ទាល់ភ្នែក។
២.វិមានទី១នៃទីក្រុង London
វិមានទី១នៃទីក្រុងឡុងដ៍កាលពិសម័យមុនស្ដេច Henry VIII គឺជាគុកមួយកន្លែងដែល
ក្រោយមកត្រូវបានគ្រួសាររាជវង្សស្ដេច Henry VIII បានប្រែក្លាយមកជាវិមាន។
ក្នុងសម័យស្ដេច Henry VIII នេះមហេសី Anne Boleynត្រូវបានគេកាត់ក្បាលភ្លាមៗ
ក្នុងបន្ទប់ក្រោយពីពុំអាចសម្រេចបង្កើតកូនប្រុសដើម្បីស្នងទាយាទបានក្រោយៗមក
វិញ្ញាណអត់ក្បាលរបស់មហេសីស្ដេចអង្គនេះក៏នៅតែវិលវល់ក្នុងវិមាននេះជានិច្ចដោយ
មានទាហានអ្នកយាមធ្លាប់បានឃើញជារូបរាងមនុស្សអត់ក្បាលដើរកាត់បន្ទប់របស់នាង
ក្រោយមកបន្ទប់របស់នាងដែល មានទីតាំងនៅប៉មខាងកើតត្រូវបានគេដាក់ឈ្មោះក្រៅ
ថាប៉មវិមានមរណៈ។
៣.ផ្ទះរបស់ Thomas Whaley
ក្នុងសង្កាត់ Old Town ក្រុង San Diego រដ្ឋ California គ្រប់គ្នាស្គាល់ផ្ទះមួយកន្លែងដែលល្បី
ខាងខ្មោចលងបំផុតក្នុងក្រុងនោះគឺផ្ទះរបស់ Thomas Whaley។ ផ្ទះនេះត្រូវបានគេសាងសង់
ឡើងពីដុំឥដ្ឋដែលធ្វើចេញពីដីក្នុងវាលកប់ខ្មោចហើយផ្ទះនេះក៏ជាកន្លែងដែលប្រពន្ធរបស់
Thomas Whaley គឺនាង Violet Whaley បានធ្វើអត្តឃាតផងដែរ ក្រោយៗមកអ្នកស្រុកចាប់
ផ្ដើមនិយាយតៗគ្នាអំពីផ្ទះមួយនេះថាមានខ្មោចលង ហើយសូម្បីតែ Regis Phibin ក៏បាន
និយាយប្រាប់ដែរថាគាត់ធ្លាប់ឃើញវិញ្ញាណខ្មោចក្នុងផ្ទះមួយនេះ។
៤.វិមានEdinburgh នៅប្រទេស Scotland
រាប់រយឆ្នាំមកហើយដែលគេល្បីតៗគ្នាថាមានវិញ្ញាណទាហានកាន់ស្គរដាច់ក្បាល វិញ្ញាណ
ឆ្កែ និងវិញ្ញាណទាហានជាច្រើនដែលបានស្លាប់ពីអតីតកាលឋិតនៅក្នុងវិមានចាស់មួយនេះ
ក្រោយមកក្នុងឆ្នាំ២០០១ក្រុមអ្នកវិទ្យាសាស្រ្តបានចូលខ្លួនមកស្រាវជ្រាវដើម្បីបំភ្លឺលើបញ្ហា
នេះ ក្នុងរយៈពេល១០ថ្ងៃការរាយការណ៍របស់អ្នកអង្កេតការណ៍ទាំងនោះពិតជាបានធ្វើ
អោយមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះពិតជាមានអភូតហេតុដូចធ្លាប់បានឮតៗគ្នាពិតមែន។
៥.សណ្ឋាគារ Schooner ប្រទេសអង់គ្លេស
សណ្ឋាគារ Schooner ឬដែលមនុស្សភាគច្រើនហៅថា Jolly Old England គឺជាសណ្ឋាគារ
ដែលចាស់បំផុតនឹងល្បីខាងមានខ្មោចលងជាងគេនៅអង់គ្លេស មានប្រវត្តិធ្លាប់មានរឿង
ឃាតកម្មនៅក្នុងបន្ទប់លេខ១៧និង២៨ហើយវិញ្ញាណអ្នកស្លាប់នៅតែវិលវល់ដើម្បីរក
អ្នកដែលសម្លាប់ខ្លួន។ កុំថាឡើយ Charles Dickens ដែលធ្លាប់ត្រូវបានលងក្នុងសណ្ឋាគារ
នេះសូម្បីតែស្ដេច George III ក៏ធ្លាប់ត្រូវបានលងក្នុងពេលដែលស្នាក់នៅក្នុងសណ្ឋគារនេះ
ផងដែរ។
៦.ផ្ទះលោកស្រី LaLaurie នៅ New Orleans
ក្នុងអំឡុងឆ្នាំ១៨០០ លោកស្រី LaLaurie ត្រូវបានគេស្គាល់ថាជាស្រ្តីគំរូម្នាក់នៅ New Orleans
តែធាតុពិតគាត់ជាមនុស្សស្រីម្នាក់ដែលឃោរឃៅជាទីបំផុតគាត់បានបង្ខាំងទាសករជនជាតិ
ស្បែកខ្មៅរបស់គាត់ជាច្រើនអ្នកនៅក្នុងផ្ទះហើយបានដុតកំទេច តែមិនឆេះទាំងស្រុងនោះទេ
ក្រោយពីបានថ្កោលទោសរួចគ្រួសាររបស់គាត់ត្រូវបាននារទេស ហើយផ្ទះនោះក៏មានអ្នក
ទិញយកបន្តបន្ទាប់មកក៏មានអ្នកស្រុកបាននិយាយតៗគ្នាថាមានវិញ្ញាណខ្មោចក្នុងផ្ទះនោះ
រហូតដល់មានគេដាក់ឈ្មោះផ្ទះនោះថា "Haunted Saloon"។
៧.បន្ទាយBhangarh នៅឥណ្ឌា
នេះគឺជាបន្ទាយចាស់មួយដែលបន្សល់ទុកពីសម័យបូរាណហើយល្បីថាមានខ្មោចលង
ជាខ្លាំងបន្ទាប់មកក៏ត្រូវបានរដ្ឋាភិបាលដាក់ជាតំបន់ហាមឃាត់។តាមពាក្យនិយាយតៗ
គ្នាបង្ហាញអោយដឹងថាបន្ទាយមួយនេះគឺនៅជាប់បណ្ដាសាររបស់ធ្មប់ក្នុងសង្គ្រាមអំឡុង
ឆ្នាំ១៧០០បន្ទាប់មកក្រោយពេលដែលកងទ័ពចាញ់សង្គ្រាមក៏បានបោះបង់បន្ទាយនេះ
ចោលដោយមិនមាននរណាមកអើរពើឡើយ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ oddee