CamNews

កោះខ្មោច POVEGLIA ISLAND


កោះ Poveglia ធ្លាប់ជាទីលំនៅរបស់ប្រជាជនមួយក្រុមតូចដែលត្រូវបានគេបោះបង់ចោល
អំឡុងទស្សវត្សឆ្នាំ១៣៨០ ក្នុងដំណាក់កាលសង្គ្រាម Chioggia រវាងពួក Venice និង Genoa។

អំឡុងឆ្នាំ១៥៧៦ជំងឺប៉េស្តបានរៀតត្បាតប្រទេអ៊ីតាលីហើយបានសម្លាប់មនុស្សជាច្រើនដល់
រាប់ពាន់នាក់ ការស្លាប់ក្នុងឆ្នាំនោះត្រូវបានគេដាក់ឈ្មោះថា Black Death មានមនុស្សស្លាប់
ដោយសារជំងបេស្តដល់ទៅជាង ១៦០០០០ នាក់ដោយក្នុងនោះមានទាំងកូនក្មេងនិងទារក
ហើយសាកសពត្រូវបានគេយកមកបោះចោលនៅលើកោះតូចមួយនេះ។ ដីនៅលើកោះនេះ
បើយើងគិតទៅវាសុទ្ធសឹងតែកើតចេញពីសាកសពទៅហើយ រាល់អ្នកនេសាទដែលប្រកប
របរនេសាទនោះម្ដុំនោះគេមិនដែលទៅនេសាទនៅក្បែកោះ Pevoglia នេះទេ។ ទៅជាយ៉ាង
ណាក៏មិនមានពាក្យចចាចអារាមអ្វីពីកោះនេះដែរព្រោះពុំសូវជាមាននរណាគេចូលទៅជិត
នោះឡើយ។

ក្នុងឆ្នាំ១៩២២គេបានសាងសង់មន្ទីរពេទ្យវិកលចារិតមួយនៅលើកោះនោះ ដែលអាគារនោះ
បានសាងសង់ឡើងយ៉ាងស្រស់ស្អាតដោយមានកំពូលប៉មមួយដែលមានជួងធំមួយនៅលើ
នោះ។ រាល់អ្នកជំងឺវិកលចារិតទាំងអស់ដែលបានគេយកទៅដាក់អោយព្យាបាលនៅទឺនោះ
តែងតែប្រាប់ថាពួកគេបានឃើញខ្មោច ឮសម្លេងខ្សិប និងមានមនុស្សហោះចេញពីជញ្ជាំង
ជាដើម តែរាល់ការរាយការណ៍របស់អ្នកជំងឺត្រូវបានគេបោះចោលព្រោះដោយសារពួកគេ
ដែលមកព្យាបាលនេះសុទ្ធសឹងតែជាមនុស្សដែលមានបញ្ហាវិកលចារិត។

មន្ទីរពេទ្យនោះមានចាងហ្វាងជាមនុស្សដែលមានមហិច្ចតាអាក្រក់ គាត់បានធ្វើការពិសោធន៍
ទៅលើអ្នកជំងឺរបស់គាត់យ៉ាងសាហាវឃោឃៅ តែក្រោយមកគាត់ក៏បានឃើញខ្មោចដូចជា
អ្នកជំងឺបានប្រាប់ដូចគ្នា ហើយគេបានរកឃើញសាកសពរបស់គាត់នៅនឹងដឺ ដែលប្រហែល
ជាស្លាប់ដោយសារលោតពីលើកំពូលនៃអាគារកន្លែងប៉មជួង។

បន្ទាប់មកក្រោយពីចាងហ្វាងមន្ទីរពេទ្យស្លាប់ទៅ គេក៏បានបិតមន្ទីពេទ្យនោះហើយកោះនោះ
ក៏មិនទទួលអោយមានអ្នកទេសចរណ៍នោះទេ ឆ្នេខ្សាច៉ពណ៌ប្រផេះរបស់កោះនោះក៏គ្មាន
ទូកណាហ៊ានចូលទៅដែរ មិនមែនព្រោះតែវាមានឈ្មោះត្រឹមថាជាកោះខ្មោចនោះទេតែរាល់
អ្នកដែលធ្លាប់ដឹកអ្នកជំងឺទៅលើកោះនោះតែងតែជួបនោះរឿងរ៉ាយប្លែកៗដូចជា ត្រូវបាន
ស្រូបចូលទៅក្នុងឆ្នេខ្សាច៉ពណ៌ប្រផេះនោះ ឮសម្លេងស្រែក សម្លេងខ្សិប និងធ្លាប់ឃើញមាន
ស្រមោលដើរកាតតាមព្រៃជាដើមដែលធ្វើអោយមានភាពភ័យខ្លាចជាខ្លាំង។

ថ្ងៃមួយមានគ្រួសារមួយបានសុំរដ្ឋអំណាចដើម្បីចូលទៅមើលកោះតូចនោះ ដោយសង្ឃឹម
ថានឹងអាចចរចារទីញកោះនោះបានក្នុងតម្លៃថោក តែយ៉ាងណាពួកគេបានរៀបចំដំណើរ
ចេញពីកោះនោះយ៉ាងប្រញ៉ាប់ដោយពុំបានផ្ដល់ព័ត៌មានលំអិតអ្វីឡើយ អ្វីដែលអ្នកស្រុក
គេដឹងអំពីគ្រួសារនេះគឺគេគ្រាន់តែដឹង ថាផ្ទៃមុខរបស់កូនស្រីរបស់ប្ដីប្រពន្ធដែលចង់ទិញ
កោះនោះត្រូវបានអ្វីមួយឬនរណាម្នាក់វេះនឹងកាំបិត ហើយត្រុវដេរប្រមាណជាង២០ថ្នេរ។

មានប៉ូលីសល្បាតជើងទឹកធ្លាប់បានចូលទៅមើលកោះនោះពេលយប់ម្ដងដែរ តែយ៉ាងណា
គេបានស្បថថានឹងមិនទៅម្ដុំនោះទៀតទេ ព្រោះសម្លេងស្រែកនិងរឿងប្លែកៗ ដែលបានកើត
ឡើងលើកោះនោះពិតជាពុំអាចធ្វើអោយគេទ្រាំមិនរត់មិនបាននោះទេ។

ចុះលោកអ្នកបើមានឧកាស តើហ៊ានទៅគេងលេងមួយយប់ឬទេ?

ដោយ៖ វឌ្ឍនា
ប្រភពពី៖ mentalfloss

Tags: ghost