CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទ្រនាប់ខ្នង iPhone ពិសេស មើលឃើញរូបភាព ពេលយប់ងងឹត តម្លៃ ៣៥០ដុល្លារ

យោងទៅលើការប្រតិកម្មកំដៅ  Flir One អាចស្ទង់បាននូវចំហាយកំដៅរបស់​វត្ថុដែល​នៅជុំវិញ ហើយប្រែក្លាយវាទៅជាសញ្ញាអេឡិចត្រូនិច និងបង្ហាញរូបភាព​ច្បាស់នៅលើអេក្រង់ស្មាតហ្វូន
បើ​ទោះ​ជា​ស្ថិត​ក្នុង​ទី​ងងឹត។

ថ្មីៗនេះ ក្រុមហ៊ុន Flir ដែលមានជំនាញខាងបង្កើតគ្រឿងលំអ ទាក់ទិននឹងការថតរូបដោយប្រើ
កាំរស្មី infrared បានឧទ្ទេសនាមម៉ូដែលទ្រនាប់ខ្នង សម្រាប់ iPhone 5 និង iPhone 5S ដែលមាន
ឈ្មោះថា Flir One ។ ទ្រនាប់ខ្នងនេះ គឺជាឧបករណ៍មួយ អាចប្រើប្រាស់កម្មវិធីដែលបានបំពាក់
ក្នុងម៉ាស៊ីន ដើម្បីថតរូប និងបង្ហាញរូបភាពបែប កាំរស្មី infrared ។

ដំណើរការរបស់ Flir One គឺយោងទៅលើឥទ្ធិពលនៃកំដៅ ហើយវាអាចស្ទង់បាននូវកម្រិតនៃ
កំដៅដែលបានបញ្ចេញពីវត្ថុធាតុនៅជុំវិញ រួចប្រែក្លាយវាទៅជាសញ្ញាអេឡិចត្រូនិច និងបង្ហាញ
រូបភាព នៅលើអេក្រង់ស្មាតហ្វូនដែលប្រើ Flir One ។ តាមរយៈបច្ចេកវិទ្យានេះ មុនងាររបស់
Flir One ក៏អាចជួយឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន មើលឃើញវត្ថុទាំងឡាយ ដែលនៅជុំវិញ បើ
ទោះជាស្ថិតក្នុងភាពងងឹត។

Flir One អាចដំណើរការបាន ៤ម៉ោងជាប់ៗគ្នា ក្រោយពីបានបញ្ចូលថ្មពេញ។ ក្រៅពីនេះ Flir
One ក៏មានតួនាទីជាថ្មមួយគ្រាប់ សម្រាប់បង្ការពេលថ្មរបស់ស្មាតហ្វូនអស់ថាមពល។

តាមការរំពឹងទុក Flir One នឹងត្រូវបានគេផលិត តម្រូវទៅតាមប្រភេទស្មាតហ្វូនល្បីៗក្នុងទីផ្សារ
អន្ដរជាតិ ប៉ុន្ដែ នៅចំពោះមុខ Flir One នឹងត្រូវបានដាក់លក់នៅតាមបណ្ដាហាងលក់រាយរបស់
Apple នៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុប ក្នុងតម្លៃ ៣៤៩,៩៩ដុល្លារអាមេរិក៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Appleinsider


Tags: Flir One case iPhone camera