បើតាមប្រភពពីគេហទំព័រ ITToday របស់កូរ៉េខាងត្បូង Samsung ទើបតែបង្ហើបឲ្យដឹងថា ពួកគេ
បានរៀបចំត្រៀមខ្លួនជាស្រេច ក្នុងការចាប់ផ្តើមផលិតបណ្តា បន្ទះ Chip 64-bit ហើយបើតាម
ការរំពឹងទុក Chip នេះនឹងយកមកប្រើប្រាស់ ចាប់ពីពាក់កណ្តាលឆ្នាំ ២០១៤ ទៅ។
ដូច្នេះ លទ្ធភាពច្រើន SoC 64-bit ថ្មីដែល Samsung ផលិតនឹងមិនបានលេចចេញនៅលើ
"Galaxy S5" នោះទេ ព្រោះថា ស្មាតហ្វូនត្រកូល Galaxy S ជំនាន់ថ្មី តែងតែត្រូវបានបង្ហាញ
ខ្លួន នៅដើមឆ្នាំ។
(រូបភាពតំណាង)
Chip នេះអាចនឹងត្រូវបាន Samsung យកទៅបំពាក់នៅក្នុងស៊េរី Galaxy Note ជំនាន់ថ្មី ឬក៏
ស៊េរី "Galaxy F" ដែលកំពុងតែមានព័ត៌មានចចាមអារាមថា ជាស៊េរីស្មាតហ្វូន ដែលមានសំបក
ធ្វើពីលោហធាតុគុណភាពខ្ពស់ ជាងបណ្តាស៊េរីស្មាតហ្វូនត្រកូល Note ថែមទៀតផង៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- លោកនាយកទីផ្សារមួយរូប បានបាត់បង់ "តំណែង" ដោយសារតែនិយាយមិនល្អពី Apple
- ភ័យស្ទើរស្លាប់ សុខៗស្រាប់តែមានស្តេចខ្មោច ហើរមកក្រវិល បន្លាចលើក្បាល (មានវីដេអូ)
- ការពិត អំពីផ្លែឈើ ដែលលោកអ្នក អាចមិនទាន់ដឹង
- ហេតុអ្វីបានជា Apple នៅតែដាក់លក់ iPad 2?
- Apple ផ្សាយពាណិជ្ជកម្ម iPad Air រៀនតាមគំនិតរបស់ Samsung? (Video inside)