CamNews

ព័ត៌មានបច្ចេកវិទ្យា 

គំនិត​ច្នៃ​ប្រឌិត​ថ្មី​សម្រាប់ Apple លែង​មាន​ទៀត​ហើយ

Apple ត្រូវបានគេ ទទួលស្គាល់ថា ជាក្រុមហ៊ុនមួយ ដែលមានគំនិត ច្នៃប្រឌិតខ្ពស់ និងថ្មីៗជានិច្ច
ប៉ុន្តែនៅពេលនេះ គំនិច្ចច្នៃប្រឌិត ទាំងនោះលែងមាន ទៀតហើយសម្រាប់ Apple ឆ្នាំនេះ។

នៅមុននេះ លោក Larry Ellison នាយកប្រតិបត្តិក្រុមហ៊ុន Oracle ធ្លាប់បាននិយាយថា Apple គ្មាន
អ្វីអស្ចារ្យនោះទេ ក្រោយពេលដែល Steve Jobs ទទួលមរណភាព ចំណែកលោក Steve Wozniak
សហស្ថាបនិក Apple និងជាមិត្តជិតស្និទ្ធរបស់ Steve Jobs បាននិយាយថា Apple នៅពេលនេះ
ចាញ់ Android ហើយក្រុមហ៊ុន Apple អាចបាត់ប្រជាប្រិយភាពបន្ដិចម្ដងៗ។

នៅថ្ងៃនេះវិញ អ្នក Design ម៉ាស៊ីន Mac ដំបូងរបស់ Apple បាននិយាយថា គំនិតច្នៃប្រឌិតដែល
Apple ធ្លាប់តែមាននោះ នៅពេលនេះលែងមានទៀតហើយ ហើយប្រហែលជា គ្មានជារៀងរហូត។

លោក Hartmut Esslinger ជាមនុស្សជំនិតម្នាក់របស់ Steve Jobs ដែលបានជួយបង្កើតនូវ ម៉ាស៊ី
Mac ហើយក៏ជាមនុស្ស សំខាន់ម្នាក់របស់ក្រុមហ៊ុន Sony ផងដែរ ព្រោះថាកាលពីខ្ទង់ឆ្នាំ ១៩៨២
Apple និង Sony មានទំនាក់ទំនងល្អនឹងគ្នា៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPhone 5C និង 5S សុទ្ធតែមានបរិមាណថ្ម ច្រើនជាង iPhone 5
- Microsoft ចាប់ផ្តើមអនុវត្តកម្មវិធី ផ្លាស់ប្តូរ iPad ចាស់​ ដូរយកផលិតផលអ្វីក៏បាន របស់ខ្លួន

-
ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ

- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ
iPhone 5S បានដែរ?

- ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: no new Innovation Apple iphone 5s iphone 5C hightech