នៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ Apple នឹងប្រារព្ធធ្វើនូវព្រឹត្តិការណ៍ពិសេសមួយ នៅទីចាត់ការ
កណ្តាលរបស់ខ្លួន ឯ Cupertino, California អាមេរិច ដើម្បីបង្ហាញណែនាំបណ្តាគំរូ iPhone ជំនាន់
បន្ទាប់របស់ខ្លួន។ ហើយប៉ុន្មានម៉ោងបន្ទាប់ ក្រុមហ៊ុននឹងប្រារព្ធធ្វើបន្ថែម នូវព្រឹត្តិការណ៍បីទៀត
នៅឯ ទីតាំងបីផ្សេងទៀតគឺ នៅទីក្រុង ប៊ែរឡាំង (អាឡឺម៉ង់) ប៉េកាំង (ចិន) និងតូក្យូ (ជប៉ុន)។
តាមប្រភពពី Allthingsd, Apple នឹងមានព្រឹត្តិការណ៍ផ្ទាល់ខ្លួនបីទៀត នៅទីក្រុង ប៉េកាំង តូក្យូ និង
ប៊ែរឡាំង បន្ទាប់ពីព្រឹត្តិការណ៍ពិសេស ធ្វើនៅកាលីហ្វញ៉ាថ្ងៃទី១០ ខែ កញ្ញា។ បណ្តាព្រឹត្តិការណ៍
ទាំងនេះ នឹងធ្វើការផ្សាយផ្ទាល់តាមរយះ ផ្កាយរណប (Satellite) ហើយនឹងមាន Video Stream ឬ
ចាក់ព្រឹត្តិការណ៍ទាំងនោះឡើងវិញនៅ Cupertino ។ ក្រៅពីនេះ នឹងមានបន្ថែមនូវ ខ្លឹមសារផ្សេងៗ
មួយចំនួនទៀត។
ការដែលប្រារព្ធនូវព្រឹត្តិការណ៍ដូច្នេះ គឺមិនមែនជារឿងថ្មីសំរាប់ Apple នោះទេ ពួកគេបានធ្លាប់ធ្វើ
ដូច្នេះនៅឯ ទីក្រុងឡុងដ៍ និងតូក្យូ រួចមកហើយ។ ជាក់ស្តែង នេះគឺជាលើកដំបូងហើយដែលក្រុម
ហ៊ុន ប្រារព្ធធ្វើព្រឹត្តិការណ៍មួយអនឡាញ តាមរយះផ្កាយរណប នៅប្រទេសចិន ដែលបានបង្ហាញ
ឲ្យឃើញថា ទីផ្សារនៅប្រទេសចិន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែសំខាន់ចំពោះ Apple៕
Apple បានផ្ញើលិខិតអញ្ជើញ ស្តីពីការបង្ហាញខ្លួន iPhone ជំនាន់ថ្មី នៅថ្ងៃទី ១០ ខែកញ្ញា
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ Vreview