CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone តំលៃថោក មិនទាន់បង្ហាញខ្លួនផង មានផលិតផល ចម្លងហើយ (មានវីដេអូ)

ក្នុងពេលដែលព័ត៌មានស្តីពី ស្មាតហ្វូន iPhone តំលៃថោក កំពុងត្រូវបាន ពិភពអ្នកប​ច្ចេកវិទ្យា
រង់ចាំ Blog របស់ក្រុមហ៊ុនផលិតពីចិនមួយ បានបង្កឲ្យមានការចាប់អារម្មណ៍ ដោយបានបង្ហោះ
នូវបណ្តារូបភាព និងវីដេអូជាក់ស្តែង ស្តីពីស្មាតហ្វូនថ្មីនេះរបស់ Apple។

បើប្រៀបជាមួយបណ្តាឧបករណ៍គ្រឿងផ្សំចចាមអារាម របស់ iPhone តំលៃថោក កាលពីពេល
កន្លងទៅថ្មីៗនេះ ផលិតផលនៅក្នុងបណ្តារូបភាពរបស់ Techdy មានការរចនាម៉ូតស្រដៀងគ្នា
ដូចជា មានសំបកធ្វើពីជ័រជាមួយនឹងអេក្រង់ទំហំ 4 inch ដូច iPhone 5។ ស្មាតហ្វូនមានរាងក្រាស់
ជាង ប៉ុន្តែមានរន្ធ Connector និងរន្ធដោតកាស ដូច iPhone 5 ដែរ។

ជាក់ស្តែង ផលិតផលខាងលើ ងាយស្រួលក្នុងការដឹងថា វាមិនមែនជា iPhone បានយ៉ាងរហ័ស
ដោយសារតែវា ប្រើប្រព័ន្ធប្រតិបត្តិការ Android គឺមិនមែន iOS របស់ Apple ឡើយ។ បើទោះជា
មិនទាន់បង្ហាញខ្លួន iPhone តំលៃថោក បានមានផលិតផលចម្លង (Fake Version) ទៅរួចហើយ
ដោយយកការរចនាម៉ូតផ្អែក ទៅលើបណ្តាព័ត៌មានចចាមអារាម និងរូបភាពចចាមអារាម នៃឧប-
ករណ៍គ្រឿងផ្សំរបស់ iPhone តំលៃថោក កាលពីពេលកន្លងមក៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Cheap iPhone fake version