CamNews

ថេបប្ល៊ែត 

iPad Mini អេក្រង់ Retina, CPU A7, តំលៃចាប់ពី ៣៩៩ ដុល្លារ ចេញជាផ្លូវការហើយ

ក្រោយពីការរង់ចាំ អស់រយះពេលដ៏យូរ ទីបំផុត Apple ក៏បានបញ្ចេញជាផ្លូវការនូវ iPad Mini
ជំនាន់ថ្មី ជាមួយនឹងការអាប់ឌេត គួរឲ្យកត់សំគាល់។ ការកត់សំគាល់ដំបូងគេគឺ អេក្រង់ Retina
នៅលើ iPad Mini ក្នុងនោះ iPad Mini ថ្មីនៅតែរក្សាទំហំអេក្រង់ 7,9" ប៉ុន្តែ resolution ឡើងដល់
2048 x 1536។​ ទន្ទឹមនឹងនោះ iPad Mini ថ្មីក៏មានការអាប់ឌេតច្រើនគួរសម ស្តីពី Hardware ដូច
ជា ប្រើ chip Apple A7 64-bit ដូចនឹង iPad Air និង iPhone 5s ដែរ។ តាម Apple បានឲ្យដឹងថា
A7 នឹងជួយឲ្យបណ្តា Task នៅលើ iPad Mini ថ្មី មានល្បឿនលឿនជាងមុន ដល់ទៅ ៤ដង ឯ
ណោះ។ ជាមួយនឹង A7 ផងដែរ វាក៏ជួយឲ្យសមត្ថភាពដំណើរការក្រាហ្វិករបស់ iPad Mini លឿន
ជាងមុនដល់ទៅ ៨ដង។



ក្រៅពីនេះ iPad Mini Retina មាន camera ក្រោយ 5MP, support WiFi MIMO ដែលឲ្យល្បឿន
តំណភ្ជាប់កើនបាន ២ដង, camera មុខអាច call FaceTime HD, វាក៏មាន support LTE, រយះ
ពេលប្រើប្រាស់នៃថ្ម កើនដល់ ១០ម៉ោង។ ជាក់ស្តែង Apple មិនបាននិយាយអ្វីពីការរចនាម៉ូត
រូបរាងរបស់វាឡើយ ដោយសារតែរូបរាង iPad Mini ថ្មីមិនមានអ្វីខុសប្លែកពី iPad Mini ជំនាន់
ដំបូងនោះទេ។

Apple បានឲ្យដឹងថា នឹងដាក់លក់ iPad Mini ថ្មី ជាមួយនឹងជម្រើស ២ពណ៌គឺ សទឹកប្រាក់ និងខ្មៅ
ទឹកប្រាក់ ចាប់ពីខែវិច្ឆិកា ខាងមុខនេះ ក្នុងតំលៃ 399$ សម្រាប់ version WiFi 16GB និង 529$
សម្រាប់ version WiFi + 4G LTE ទំហំ 16GB។ នៅក្នុងឱកាសនេះផងដែរ Apple ក៏បានបញ្ចុះតំលៃ
iPad Mini ជំនាន់ដំបូង នៅត្រឹមតំលៃ 299$ សម្រាប់ version WiFi ទំហំ 16GB។

លក្ខណៈសម្បត្តិមូលដ្ឋានរបស់ iPad Mini អេក្រង់ Retina ៖

  • អេក្រង់: LCD 7,9", resolution 2048 x 1536, 326ppi, panel IPS
  • CPU: Apple A7 dual core
  • RAM: មិនទាន់ដឹងនៅឡើយ
  • Camera ក្រោយ: 5 megapixel
  • Camera មុខ: 1,2MP, FaceTime HD, ថតវីដេអូ 720p
  • ថ្ម: ១០​ ម៉ោង
  • ប្រព័ន្ធប្រតិបត្តិការ: iOS 7
  • តំណភ្ជាប់: Bluetooth 4.0, Wi-Fi a/b/g/n, GPS, Lightning, អាចជ្រើសរើស 4G LTE
  • ខ្នាតប្រវែង: 200 x 134.7 x 7.5mm
  • ទម្ងន់: 331g version WiFi, 341g version WiFi + 4G LTE
  • មេម៉ូរីក្នុង/កាតក្រៅ: 16GB, 32GB, 64GB, 128GB មិនអាចបន្ថែមកាតមេម៉ូរីក្រៅបានទេ

 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPad ជំនាន់ថ្មី ជាមួយនឹងឈ្មោះហៅថា iPad Air បង្ហាញខ្លួនជាផ្លូវការ, ស្រាល និងខ្លាំងជាងមុន
- Nokia បានបង្ហាញ Devices ជាច្រើនក្នុងព្រឹត្តិការណ៍ ថ្ងៃទី ២២ តុលា នេះ (មានវីដេអូ)

- លេចចេញរូបភាព iPad mini 2 មានសំបកមាស និងមានស្គែនក្រយៅដៃ
- Facebook ប្រាប់ពីមូលហេតុដែលធ្វើឲ្យគាំង គេហទំព័រ កាលពីយប់ទី២១ ម្សិលមិញ

- ប្រជាពលរដ្ឋវាយទ្រមខ្លួន បន្ទាប់ពីឆក់ខ្សែ ក មិនបានសម្រេច (មានវីដេអូ)

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: iPad mini retina Display tablet apple hightech