វីដេអូឃោសនាថ្មីរបស់ Samsung សង្កត់ធ្ងន់ទៅលើមុខងារថតរូប និងសមត្ថភាពទប់ទល់នឹងការ
ជ្រាបទឹក នៅលើទូរស័ព្ទឆ្លាតវៃ Galaxy S5 ។
កាលពីថ្ងៃសុក្រកន្លងទៅ ក្រុមហ៊ុន Samsung បានធ្វើយុទ្ធនាការឃោសនាថ្មី សម្រាប់ស្មាតហ្វូន
Galaxy S5 ដោយសង្កត់ធ្ងន់ទៅលើមុខងារខ្លាំងៗរបស់ខ្លួន ហើយក៏មិនភ្លេចប្រៀបជាមួយ iPhone
5s របស់ Apple ដោយបង្ហាញថា Galaxy S5 មានប្រៀបជាង iPhone 5S។
វីដេអូឃោសនាពាណិជ្ជកម្មនេះ មានថេរវេលា ៦០វិនាទី ដើម្បីឱ្យអ្នកប្រើប្រាស់ បានឃើញថា
ស្មាតហ្វូន Galaxy S5 អាចជួយឱ្យ សកម្មភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ប្រព្រឹត្តទៅបានល្អជាង
មុន។ ក្នុងវីដេអូនេះ Samsung បានចំណាយវិនាទីច្រើន ទៅលើការឧទ្ទេសនាមមុខងារនៃកាមេរ៉ា
របស់ម៉ាស៊ីន អនុញ្ញាតឱ្យបង្កើនគុណភាពរបស់រូបថត។
ចំណែកមុខងារទប់ទល់នឹងការជ្រាបទឹករបស់ Galaxy S5 ក៏ត្រូវបាន Samsung យកចិត្តទុកដាក់
បង្ហាញផងដែរ ដូចជាទិដ្ឋភាពនៃការហាត់ប្រាណ ឬការធ្លាក់ Galaxy S5 ចូលក្នុងទឹកដោយអចេត
នាជាដើម។
បើទោះជាទទួលបានការរិះគន់ច្រើន ក្រោយពីបង្ហាញខ្លួន ប៉ុន្ដែ យោងតាមរបាយការណ៍របស់
Samsung ចំនួន Galaxy S5 ដែលត្រូវបានលក់ចេញ បានកើនទ្វេដង ក្នុងថ្ងៃដំបូង ធៀបនឹងថ្ងៃ
បញ្ចេញលក់ Galaxy S4 កាលពីឆ្នាំ ២០១៣។
គួររំលឹកថា មុននេះ Apple ក៏ធ្លាប់បានឃោសនាពាណជិជ្ជកម្ម ឱ្យ iPhone 5S ហើយក៏មានឈុត
ឆាក រិះគន់ដល់ Samsung Galaxy S5 ផងដែរ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ mashable/gadgets/youtube