CamNews

បច្ចេកវិទ្យា 

Samsung ជួលមនុស្សធ្វើបាតុកម្មនៅមុខ Apple Store

 

សាខាហាងលក់ផលិតផលរបស់ Apple នៅក្រុង Sydney នៃប្រទេស Australia ត្រូវបាន
រំខានដោយក្រុមបាតុករអាវខ្មៅ។ ប្រភពព័ត៌មានជាច្រើនបានអះអាងថា នេះគឺជាផ្នែកមួយ
ក្នុងយុទ្ធនាការផ្សព្វផ្សាយសម្រាប់ទូរស័ព្ទ Samsung Galaxy S III ដែលនឹងត្រូវបានបង្ហាញ
ខ្លួននៅពេលខាងមុខ។

ក្រុមបាតុករនេះបានចុះពីរថយន្ដ និងកាន់ផ្លាកដែលមានសរសេរថា "Wake up" ដែលបង្កប់
អត្ថន័យថា សូមអោយអ្នកប្រើប្រាស់ iPhone ទាំងឡាយភ្ញាក់រឮកឡើង ព្រោះថានឹងមាន
ផលិតផលថ្មីបំផុតបង្ហាញខ្លួននៅពេលខាងមុខ។ ជ័យឃោសន៍ "Wake up" នេះត្រូវបានគេ
ឃើញមាននៅច្រើនកន្លែង ដូចជានៅបាតអាងហែលទឹកក្បែរឆ្នេរសមុទ្រ ឬនៅលើគេហទំព័រ
រាប់ថយក្រោយសម្រាប់ការបង្ហាញខ្លួនរបស់ Galaxy S III ។

គេហទំព័របច្ចេកវិទ្យា Appleinsider បានអោយដឹងថា ក្រុមហ៊ុន Samsung បានជួលក្រុមហ៊ុន
មួយដែលមានឈ្មោះថា Tongue ដើម្បីអោយធ្វើយុទ្ធនាការផ្សព្វផ្សាយខាងលើ។

តាមគម្រោង Samsung Galaxy S III នឹងមានវត្តមានក្នុងទីផ្សារនៅថ្ងៃទី ៣ ឧសភាខាងមុខ។
ផលិតផលនេះអាចនឹងប្រើប្រាស់ឈីប quad-core អេក្រង់ Super AMOLED 4,7 inch ដែល
មានរីសូលូសឹន Full HD ​និងកាមេរ៉ា ១២megapixel ៕

 

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE/YT


Tags: hightech techno iphone