CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទីផ្សារជាង ៥០ ប្រទេសផ្សេងទៀត ត្រូវបាន Apple ដាក់លក់ iPhone 5S និង 5C ផ្លូវការ

ចាប់ពីថ្ងៃទី ២៥ ខែតុលា ខាងមុខនេះតទៅ នឹងមានជាង ៥០ ទីផ្សារថ្មីផ្សេងទៀត បើកលក់
iPhone 5S និង 5C ផ្លូវការ ដោយក្នុងនោះ នៅខាងអាស៊ីយើង រួមមាន ប្រទេសថៃ តៃវ៉ាន់
កូរ៉េខាងត្បូង ម៉ាឡេស៊ី ជាដើម។

បន្ទាប់ពីដំណាក់កាលដាក់លក់ដំបូងនៅថ្ងៃទី ២០ ខែកញ្ញា កន្លងមក Apple បានប្រកាសថា
នឹងពង្រីកបន្ថែមទីផ្សារចែកចាយ iPhone ថ្មីទាំងពីរម៉ូដែល (ហ្ស៊ីនពីក្រុមហ៊ុន) ចាប់ពីថ្ងៃទី ២៥
ខែ តុលា ខាងមុខនេះ។

ដំណាក់កាលដាក់លក់លើកទី២ នេះ នឹងមានដល់ទៅ ៣៦ ទីផ្សារថ្មី មានទាំងនៅអឺរ៉ុប អាស៊ី
និងអាមេរិកឡាទីន រួមមានដូចជា: ប្រទេសអូទ្រីស, បែលហ្ស៊ិក, ប៊ុលហ្គារី, ក្រូអាត, សាធារណ
រដ្ឋឆែក
, ដាណឺម៉ាក, Estonia, ហ្វាំងឡង់, បារាំង, West Indies, ប្រទេសស្វីស, ហុងគ្រី, អៀរឡង់,
អ៊ីតាលី, Latvia, Liechtenstein, Lithuania, Luxembourg, Macao, Malta, ហូល្លង់, នូវែលហ្សេ
ឡង់
, ន័រវែស, ប៉ូឡូញ, ព័រទុយហ្គាល់Reunion Island, Romania, ប្រទេសរុស្ស៊ី, ស្លូវ៉ាគីស្លូ,
Slovenia, ប្រទេសកូរ៉េ
ខាងត្បូង, អេស្ប៉ាញ, ប្រទេសស៊ុយអែត, ប្រទេសក្រិក, តៃវ៉ាន់ និងប្រ
ទេសថៃ។


បន្ទាប់ពីនោះប៉ុន្មានថ្ងៃ ពោលនៅថ្ងៃទី ១ ខែវិច្ឆិកា Apple នឹងបន្តចែកចាយដាក់លក់ iPhone 5S
និង 5C នៅលើទីផ្សារ ១៦ ប្រទេសបន្ថែមទៀត ដែលរួមមានៈ Albania, Armenia, Bahrain,
Colombia, El Salvador, Guam, Guatemala, India, Macedonia, Malaysia, Mexico, Moldova,
Montenegro, Saudi Arabia, Turkey និង UAE (អារ៉ាប់) ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- នៅសៀងហៃ សម្បូរកស្រីក្មេងៗ ដើរស្រាត តាមដងផ្លូវ អមដោយស្ទីលប្លែកៗ
- គ្រាន់តែបង្ហោះរូបថត ថើមមាត់គ្នា ត្រូវ Facebook Lock គណនី (Account) ដែរ

- អីគេ! មានស្រោមអនាម័យ សំរាប់សត្វ ឆ្កែ និងឆ្មា ទៀត?

- Smartphone Galaxy S5 អាចការពារបាន ការជ្រាបចូលនៃទឹក និងធូលី

- នារីម្នាក់ មានសមត្ថភាពដ៏អស្ចារ្យដូច X-Man បង្កការភ្ញាក់ផ្អើល ពេញហាងកាហ្វេ (មានវីដេអូ)

- ស្មាតហ្វូនស៊េរីខ្ពស់ៗមួយណា ដែលមានភាព ធន់រឹងមាំ ជាងគេ នៅពេលបច្ចុប្បន្ននេះ?

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: new markets Apple iPhone 5S iPhone 5C smartphone hightech