ប្រការដែលធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ពិបាកទ្រាំនោះគឺ Apple បង្ខំអោយ iPhone
"ដើរលេងនៅក្នុងសួនច្បារដែលព័ទ្ធដោយរបង"។ វាមានន័យថា អ្នកអាចប្រើប្រាស់កម្មវិធី និង
សេវាកម្មជាច្រើន ប៉ុន្ដែត្រូវធ្វើអោយតាមច្បាប់ដោយឡែករបស់"រាជវង្សផ្លែប៉ោម"។
Apple តែងហាមអ្នកប្រើប្រាស់ "កាច់សោ" (Jailbreak) ឧបករណ៍ដំណើរការ iOS និងថ្លែងថា
ការដោះសោនេះ គឺខុសច្បាប់ ប៉ុន្ដែការពិត មិនដូច្នេះនោះទេ។ បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកបាន
កំណត់ថា ការដោះសោ iPhone មិនមែនជារឿងខុសច្បាប់កម្មសិទ្ធិបញ្ហានោះទេ។ ដូច្នេះ ពេល
នេះអ្នកអាចដោះសោ iPhone និងបញ្ចូលកម្មវិធីរាប់មិនអស់ដោយមិនបាច់បង់ប្រាក់មួយរៀល។
ខាងក្រោមនេះគឺជាមូលហេតុ ៩យ៉ាងដែលអ្នកត្រូវដោះសោ iPhone របស់អ្នក ៖
១. សេរីភាព
ជាក់ស្ដែង Apple នៅតែចង់គ្រប់គ្រង iPhone ខណៈអ្នកបានចំណាយប្រាក់រាប់រយដុល្លារ។ នេះគឺ
ជាទូរស័ព្ទរបស់អ្នក ដូច្នេះអ្នកមានសិទ្ធិធ្វើអ្វីដែលអ្នកចូលចិត្ត។
២. ចូលទៅកាន់ឃ្លាំងកម្មវិធី Cydia
ក្រុមអ្នកអភិវឌ្ឍមួយចំនួនបានព្យាយាមរួមចំណែកផ្ដល់ Software ទៅក្នុង Cydia(ឃ្លាំងកម្មវិធី
ដោយឡែកសម្រាប់ iPhone ដែលត្រូវបានដោះសោ)។ បន្ទាប់ពីត្រូវបានដោះសោ iPhone អាច
ដំណើរការកម្មវិធីណាមួយក៏បាន ដូច្នេះទើបមានកម្មវិធីសំខាន់មួយចំនួនធំត្រូវបានបង្ហោះនៅ
លើ Cydia ។ ជាងនេះទៅទៀត វាគឺជាកម្មវិធីមិនគិតថ្លៃ។
៣. ដំណើរការ widget ដោយសេរី
ធ្លាប់ជាមោទនភាពរបស់ផលិតផលទំនើប Android ពេលនេះ iPhone ក៏មានកម្មវិធី widget
ដែលមានមុខងារតាមដាន អាកាសធាតុ និងសារខ្លីៗ។ល។
៤. ដាក់ theme តាមចិត្ដចង់
មនុស្សជាច្រើនចង់ធ្វើអោយ iPhone មាន interface ពិសេសដោយឡែក។ វិធីសាមញ្ញបំផុតគឺ
ចូលទៅកាន់ Cydia ស្វែងរក និង download យកមួយដែលអ្នកពេញចិត្ត។ ទទឹមនឹងនេះ កម្មវិធី
ជាច្រើនក៏មានមុខងារអោយអ្នកអាចកែប្រែ និងរចនា theme ដោយខ្លួនឯង។
៥. FaceTime នៅលើ 3G
អ្នកអាចបោកបា្រស់ iPhone ធ្វើអោយវាគិតថា អ្នកកំពុងតភ្ជាប់ Wi-Fi តាមរយៈកម្មវិធីល្អមួយ
គឺ FaceBreak ដូច្នេះ អ្នកនឹងអាចដំណើរការមុខងារ FaceTime នៅគ្រប់កន្លែងដែលមានរលក
3G។
៦. ប្រើភ្លេងធ្វើជាសម្លេងរោទ៍
ចូរបំភ្លេចសម្លេងកំណត់នៅលើ iPhone នោះចុះ។ កម្មវិធី PlayAwake នឹងអនុញ្ញាតអោយអ្នក
ប្រើប្រាស់រាល់បទភ្លេងក្នុងឃ្លាំងផ្ទុកទិន្នន័យដើម្បីធ្វើជាសម្លេងរោទ៍។
៧. បន្ថែមមុខងារថ្មីអោយ Siri
កម្មវិធី Siri នឹងកាន់តែមានភាពទាក់ទាញ ប្រសិនត្រូវបានបន្ថែមមុខងារមួយចំនួន។ ឧទាហរណ៍
អ្នកអាចផ្លាស់ប្ដូរសម្លេងនិយាយដែលបានកំណត់ ដោយ AnyVoice និងបង្រៀន Siri អោយបិទ
ឬបើកទូរស័ព្ទដោយកម្មវិធី VoiceUtils។ ករណី iPhone មិនមាន Siri អ្នកគួរតែដំឡើង Sara ជា
ជម្រើសជំនួសអោយឧបករណ៍ Jailbreak។
៨. Input តាមបែប Swype
Input តាមបែប Swype តែងមាននៅលើតែទូរស័ព្ទ Android ។ ប៉ុន្ដែ កម្មវិធី iSwipe នឹងនាំយក
មុខងារប្រហាក់ប្រហែលទៅកាន់ iPhone ដែលបានដោះសោរួច។
៩. លេងហ្គេម Nintendo
អ្នកអាចដំឡើង iMame និងលេងហ្គេម Nintendo នៅលើទូរស័ព្ទ iPhone របស់អ្នក។ ប្រការនេះ
នឹងមិនអាចធ្វើទៅបាននោះទេ ប្រសិនអ្នក "ស្មោះត្រង់" នឹង App Store៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14