iPhone 6 គឺជាសមាជិកថ្មីបំផុត ក្នុងគ្រួសរ iPhone ហើយវានឹងបង្ហាញខ្លួន នៅខែកញ្ញា ឆ្នាំ
នេះ។ អ្នកអត្ថបទនេះ អ្នកនឹងបានឃើញសមាជិកទាំងថ្មី ទាំងចាស់ នៃមហាគ្រួសារ iPhone ។
ថ្មីៗនេះ Sonny Dickson (អ្នកជំនាញខាងបញ្ចេញព័ត៌មានបែកធ្លាយ អំពីផលិតផលរបស់ Apple)
បានបញ្ចេញកម្រងរូបថត ប្រមូលផ្ដុំទៅដោយសមាជិក ក្នុងមហាគ្រួសារ iPhone ចាប់តាំងពី
ម៉ូដែល iPhone 2G ដំបូងគេបង្អស់ ដែលត្រូវបានក្រុមហ៊ុន Apple ដាក់លក់ក្នុងទីផ្សារ នាឆ្នាំ
២០០៧។ ប្រសិនគេគិតរួមទាំង iPhone 6 ដែលនឹងមានវត្តមានក្នុងខែកញ្ញាខាងមុខ នោះ គ្រួ
សារ iPhone ទាំងមូល មានសមាជិក ដល់ទៅ ៩ “រូប” ។
កម្រងរូបថតនេះ បង្ហាញនូវវត្តមាននៃបណ្ដាផលិតផល ដែលធ្លាប់ជួយឱ្យ Apple ល្បីឈ្មោះ
ជាងគេ ដូចជា iPhone 2G, iPhone 3G, iPhone 3GS, iPhone 4, iPhone 4S រហូតដល់ស្មាត
ហ្វូន iPhone 5, iPhone 5C និង iPhone 5S ហើយពិសេសជាងគេ គឺ ការបង្ហាញខ្លួនរបស់
“កូនពៅ” iPhone 6 បើទោះជាមិនទាន់មានការទទួលស្គាល់ជាផ្លូវការពី Apple អំពីវត្តមាននៃ
ស្មាតហ្វូន ចុងក្រោយនេះ។
រូបភាពទាំងនេះទៀតសោត ក៏បានបង្ហាញនូវការប្រៀបធៀបគ្នា រវាងបណ្ដាជំនាន់ iPhone
និមួយៗ ក្នុងនោះ គេឃើញថា “រលកក្រោយ តែងតែច្រានរលកមុខ” ដោយសារថា បណ្ដា
iPhone ថ្មីជាង នឹងមានសភាពល្អជាង និងធំជាង បណ្ដា iPhone ជំនាន់ចាស់។
ក្រៅតែអំពីបណ្ដារូបភាពដ៏ស្រស់ស្អាត របស់ផលិតផលទាំង ៩ ខាងលើ យើងក៏បានឃើញ
នូវដំណើរការ និងដំណាក់កាលនៃការអភិវឌ្ឍរយៈទូរស័ព្ទឆ្លាតវៃរបស់ Apple ក៏ដូចជាការរីក
ចម្រើនក្នុងវិស័យបច្ចេកវិទ្យាពិភពលោក ក្នុងដំណាក់កាលនិមួយៗ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Bgr