CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទីផ្សារភាគហ៊ុនស្មាតហ្វូន Samsung ឈ្នះដាច់ Apple, Huawei ឡើងបានលេខរៀងទី ៣

គ្រាន់តែក្នុងមួយត្រីមាស គឺត្រីមាសទី III កន្លងទៅនេះ មានស្មាតហ្វូនដល់ទៅចំនួន ២៥០ លាន
គ្រឿង ត្រូវបានលក់ដាច់ នៅលើទីផ្សារទូទាំងពិភពលោក។ Samsung ទទួលបានបរិមាណលក់
ចេញដ៏ច្រើន គឺដណ្តើមបានទីផ្សារភាគហ៊ុនចំនួន ៣៥% ចំណែក Apple ដណ្តើមបានតែ ១៣%
ប៉ុណ្ណោះ។

បើតាមប្រភពពីការស្រាវជ្រាវ Strategy Analytics បានឲ្យដឹងថា បរិមាណលក់ចេញ ស្មាតហ្វូន
ទូទាំងពិភពលោក គឺមិនដែលធ្លាប់ ទទួលបានកំរិតខ្ពស់យ៉ាងដូច្នេះទេ។ នេះគឺជាលើកដំបូងគេ
ហើយក្នុងប្រវត្តិសាស្រ្ត ដែលស្មាតហ្វូនជាង ២៥០លានគ្រឿង ត្រូវបានលក់ដាច់ នៅទូទាំងពិភព
លោក តែក្នុងមួយត្រីមាស ខ្ពស់ជាង ៤៥% បើប្រៀបនឹងឆ្នាំមុន។ ក្នុងនោះ Samsung គឺជាក្រុម
ហ៊ុន ដែលលក់ដាច់ស្មាតហ្វូន បានច្រើនជាងគេ។

ជាក់ស្តែង បរិមាណលក់ចេញស្មាតហ្វូនរបស់ Samsung នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៣ នេះ បាន
កើនឡើង ៥៥% និងលក់បានចំនួន ៨៨,៤ លានគ្រឿង ពោលដណ្តើមបានទីផ្សារភាគហ៊ុន ៣៥%។
ក្នុងនោះ Apple បានកើនឡើងបរិមាណលក់ចេញ ២៦% និងលក់បាន ៣៣,៨% iPhone។ ទីផ្សារ
ភាគហ៊ុនរបស់ Apple បានថយចុះតិចតួចពី ១៦% (នៅត្រីមាសទី៣ ឆ្នាំមុន) មកត្រឹម ១៣% (ក្នុងត្រី
មាសទី៣ ឆ្នាំនេះ)។

បើទោះជា Apple មិនបាននាំមុខគេស្តីពីបរិមាណលក់ចេញ នៃស្មាតហ្វូនទូទាំងពិភពលោក ប៉ុ​ន្តែ
ក្រុមហ៊ុននៅតែទទួលបានផលចំណេញច្រើនជាងការរំពឹងទុក ពោលគឺទទួលបានការចំណេញ
ដល់ទៅ ៧,៥ ពាន់លាន ដុល្លារ។ លទ្ធផលចំណេញបានច្រើននេះ គឺបានដោយសារបរិមាណលក់
របស់ iPhone។ Strategy Analytics បានប៉ាន់ស្មានទុកថា បរិមាណលក់ស្មាតហ្វូនទូទាំងពិភពលោក
របស់ Apple នឹងកើនឡើងនៅត្រីមាសបន្ទាប់។

"ពួកយើងសន្និដ្ឋានថា Apple នឹងមានការកើនឡើងទីផ្សារហ៊ុនវិញ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៣
ខាងមុខនេះ ដោយសារតែតម្រូវការទិញគំរូ iPhone 5S ថ្មី", Mawston និយាយបញ្ជាក់ឲ្យដឹង។

បរិមាណលក់ស្មាតហ្វូន ទូទាំងពិភពលោករបស់បណ្តាក្រុមហ៊ុន (តារាងខាងលើ) និងទីផ្សារ
ភាគហ៊ុនរបស់បណ្តាក្រុមហ៊ុន (តារាងខាងក្រោម)

ក្នុងពេល Samsung និង Apple ដណ្តើមបានតំណែងលេខ១ និងលេខ២ នៃបរិមាណលក់ចេញស្មាត
ហ្វូនលើទូទាំងពិភពលោក, Huawei, LG, និង Lenovo បានដណ្តើមបាននូវលេខរៀងបន្តបន្ទាប់គ្នាគឺ
លេខរៀងទី ៣, ទី ៤ និងទី ៥ ។ នេះគឺជាលើកទី១ ហើយដែល Huawei បានហក់លោតចូលបាននៅ
ក្នុង Top 3។ ក្រុមហ៊ុនទូរស័ព្ទចិន បានកើនឡើងបរិមាណលក់ដល់ ៦៧% បើប្រៀបជាមួយនឹងត្រី
មាសដូចគ្នា កាលពីឆ្នាំមុន ជាមួយនឹងចំនួនលក់ចេញបាន ១២,៧ លានគ្រឿង ក្នុងត្រីមាសទី៣ ឆ្នាំ
២០១៣ នេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Samsung ទទួលបានកំណត់ត្រាពិភពលោក Guinness
- អាវទ្រនាប់ Twitter អាច "ថែរក្សា" បងប្អូនស្រ្តីៗ តាមរយះបណ្តាញទំនាក់ទំនងសង្គម (មានវីដេអូ)

- LG បានបាត់ឡានដឹកទំនិញមួយ ដែលមានផ្ទុកស្មាតហ្វូន G2 ចំនួន ២២៥០០ គ្រឿង

- LG G Flex អេក្រង់កោងទំហំ 6 inch, សំអាតស្នាមប្រឡាក់ ឆ្កូត ដោយខ្លួនឯង បង្ហាញខ្លួនជាផ្លូវការ

- Apple បានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយ "កម្រាស់" នៅលើ iPad Air បានស្តើងល្អដូច្នេះ?

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: smartphone samsung market share apple hightech