CamNews

ខ្មោចលងបងប្អូនស្រីពីរនាក់ នៅចំណតឡានក្រុង

តើអ្នកទាំងអស់គ្នាធ្លាប់ឃើញខ្មោចដែរ ឬ ​ទេ? ហើយអ្នកធ្លាប់ឃើញខ្មោចនៅកន្លែងណាខ្លះ?

យោងតាមបណ្តាញសារពត៌មាន STOMP បានឲ្យដឹងថា មាននារីម្នាក់ឈ្មោះSiti Yanni បាន
ទទួលការរន្ទត់ និង ភ័យខ្លាចយ៉ាងខ្លាំង  នៅពេលដែលនាងបានឃើញមុខប្អូនស្រីរបស់នាង
ដូចជាខ្មោច បន្ទាប់ពីពួកគេទាំងពីរ  បានថតរូបជាមួយគ្នា នៅចំណតឡានBukit Panjang។

នាងបន្តទៀតថា មិត្តភក្តិរបស់នាងធ្លាប់បានប្រាប់ថា ចំណតឡានBukit Panjang មានខ្មោច
លង។ ដូច្នេះខ្ញុំ និង ប្អូនស្រី បានសំរេចចិត្ត ធ្វើការពិសោធន៍មួយ ដោយថតរូបពួកយើងទាំង
ពីរនាក់ នៅចំណតឡាន។

ពេលកំពុងថតរូប ដោយទូរស័ព្ទដៃរបស់ខ្ញុំ  នៅពេលនោះស្រាប់តែមាន  វត្ថុសតូចមួយហោះ
មកគ្របមុខប្អូនស្រីរបស់ខ្ញុំ  ដែលធ្វើឲ្យមុខរបស់នាងមើលទៅដូចជាខ្មោច។ ខ្ញុំជឿថា  ខ្មោច
នោះគឺនៅពីក្រោយខ្នងយើងទាំងពីរនាក់ វាពិតជាគួរឲ្យខ្លាចមែន!!!៕

ដោយ៖  វណ្ណៈ
ប្រភព៖ singaporeseen


Tags: SINGAPORE ghost