CamNews

ទូរស័ព្ទ 

iPhone 6 អេក្រង់ 5 inch FullHD នឹងបង្ហាញខ្លួន ខែកញ្ញា ឆ្នាំក្រោយ?

មានព័ត៌មានចចាមអារាមជាច្រើន បានបង្ហើបឲ្យដឹងថា iPhone ជំនាន់បន្ទាប់ ដែលនឹងបង្ហាញ
ខ្លួននៅឆ្នាំក្រោយ នឹងមានបំពាក់អេក្រង់ទំហំធំជាងមុន ពោលគឺជិតនឹងដល់ ៥អ៊ីន។ ដំបូងគេ
គឺកាសែត WSJ បន្ទាប់មកគឺ Peter Misek, ក្រោយមកទៀតគឺ Brian White រហូតដល់ Gene
Munster ហើយថ្មីៗនេះទៀតសោត សេចក្តីប្រកាសថ្មីមួយមកពីជប៉ុន បានរលឹកឡើងម្តងទៀត
ថា iPhone សម្រាប់ឆ្នាំក្រោយ នឹងត្រូវបំពាក់នូវអេក្រង់ 5 inch ជាមួយនឹង Resolution FullHD
1080x1920pixel ដង់ស៊ីតេភិចហ្សែល 440ppi ដែលក្រុមហ៊ុន LG ជាអ្នកផលិត។

បើតាមប្រភពបានបញ្ជាក់ឲ្យដឹងថា iPhone 6 នឹងបង្ហាញខ្លួននៅខែកញ្ញា ឆ្នាំក្រោយហើយ Apple
កំពុងតែផ្តោតគំនិត និងខំប្រឹងប្រែង ដើម្បីធ្វើឲ្យស៊ុមអេក្រង់ តូចជាងមុន ដល់កំរិតស្ទើរតែមិនមាន
ដើម្បីធ្វើឲ្យធានាបានថា អ្នកប្រើប្រាស់នៅតែអាចកាន់ ប្រើបានស្រួល ក្នុងដៃតែម្ខាង។

(រូបភាពច្នៃប្រឌិត)

អ្នកវិភាគមួយចំនួនបានសន្និដ្ឋានថា iPhone 6 នឹងត្រូវបានបំពាក់នូវ Sensor ស្គែនក្រយៅដៃTouch
ID ដូចនឹង iPhone 5s ដែរ ហើយជាមួយនឹងទំហំអេក្រង់ធំជាងមុនដូច្នេះ គឺនឹងមិនមែនច្រើនឡើយ
ក្រៅតែពីការរចនាម៉ូតរាងតូច ហើយវែងបន្តិច នៅលើ iPhone 6 ដើម្បីអ្នកប្រើប្រាស់ អាចកាន់ប្រើ
បានងាយស្រួល ក្នុងដៃតែម្ខាងនោះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Google Nexus 5 បង្ហាញខ្លួនជាផ្លូវការ, អេក្រង់ Full HD 4,95 inch (មានវីដេអូ)
- ពិន្ទុ Benchmark របស់ iPad Air ខ្ពស់ជាង ៨៧% បើប្រៀបជាមួយ iPad 4

- Galaxy Note 3 លក់បាន ៥លានគ្រឿង តែក្នុងរយះពេល មិនដល់ ១ខែ ស្រួលបួលផង

- Tablet តំលៃលក់ថោក ថ្មប្រើបានរយះពេល ១៨ ម៉ោង របស់ Lenovo

- Galaxy S5 នឹងមាន chip 64-bit រួមជាមួយ RAM 4 GB

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: iPhone 6 Screen 5 inchFullHD smartphone apple hightech