CamNews

ព័ត៌មានបច្ចេកវិទ្យា 

បរិមាណលក់ចេញ ស្មាតហ្វូន Window Phone របស់ Nokia កាន់តែកើនឡើង ពីមួយទៅមួយថ្ងៃ

នេះគឺជាត្រីមាសលើកទី ៤ ហើយដែលបរិមាណលក់ចេញស្មាតហ្វូន Windows Phone របស់
Nokia បានបន្តកើនឡើង និងលើកទី១ ហើយដែលក្រុមហ៊ុនលក់ចេញបាន ជាង ៨លានគ្រឿង
ក្នុងមួយត្រីមាស។

តាមប្រភពពី Wall Street Journal បានឲ្យដឹងថា បរិមាណ ៨លានគ្រឿង ស្មាតហ្វូន Lumia
ដែលបានលក់ចេញនេះ ត្រូវបាន Nokia បង្ហាញឲ្យដឹងនៅក្នុងចន្លោះរយះពេលពីខែ កក្កដា ដល់
ខែកញ្ញា គឺស្ថិតនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៣ កន្លងទៅនេះ។ ក្នុងនោះនៅត្រីមាសទី៣ ឆ្នាំមុន
បរិមាណលក់ Windows Phone Lumia នៅទូទាំងពិភពលោកបានចំនួនតែ ២,៩ លានគ្រឿង
ប៉ុណ្ណោះ គឺប្រហែល ១/៣។​ តាមស្ថិតិក៏បានឲ្យដឹងថា បរិមាណស្មាតហ្វូនដែលប្រើប្រាស់ប្រព័ន្ធ
ប្រតិបត្តិការរបស់ Microsoft និង Nokia លក់ចេញកាលពីត្រីមាសទី៣ កន្លងទៅនេះ ក៏មានចំនួន
ច្រើនជាង ៦០ម៉ឺនគ្រឿង បើប្រៀបនឹង បរិមាណដែលក្រុមហ៊ុនលក់បាននៅត្រីមាសទី២ កន្លងទៅ។

បរិមាណលក់ចេញស្មាតហ្វូន Window Phone របស់ Nokia កើនឡើងជាលំដាប់

បើទោះជាបរិមាណលក់ចេញរបស់ Nokia Lumia ពិបាកក្នុងការតាមទាន់ បរិមាណលក់ចេញរបស់
iPhone (Apple) និង Android Galaxy (Samsung) ប៉ុន្តែនេះគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញឲ្យ
ឃើញពីការកើនឡើងដ៏អស្ចារ្យរបស់ ប្រព័ន្ធប្រតិបត្តិការ Microsoft និង Nokia ដែលបានបោះទុន
យ៉ាងច្រើន ក្នុងរយះពេលកន្លងទៅនេះ។ នេះគឺជាត្រីមាសលើកទី៤ ហើយ ដែលបរិមាណលក់ចេញ
របស់ Windows Phone Lumia បន្តកើនឡើង៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- ស្មាតហ្វូនអេក្រង់កោងទី២ ពិភពលោក បង្ហាញរូបភាពជាក់លាក់ នៅលើទូរទស្សន៍ (មានវីដេអូ)
- Top 5 Tablet ដែលមានកម្រាស់ស្តើងជាងគេបំផុត នៅលើពិភពលោក

- Sony អាចនឹងបង្ហាញ Xperia Z1S និង Xperia Taichi 6 inch នៅថ្ងៃទី ១២ ខែ វិច្ឆិកា ខាងមុខ?

- iPad 3 និង iPad 4 ត្រូវបាន Apple បញ្ឈប់ផលិតលក់, iPad 2 នៅបន្តបេសកកម្ម

- OS X 10.9 ដោនឡូត Free ចាប់ពីថ្ងៃនេះតទៅ Support កុំព្យូទ័រ Laptop ច្រើនស៊េរី

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: smartphone window phone nokia lumia good sales hightech