CamNews

ថេបប្ល៊ែត 

ដឹងទេថា iPad Air ស្រាលយ៉ាងណាទៅ?

Apple បានធ្វើការបង្ហាញណែនាំ iPad Air ដែលជាស៊េរីថ្មីបំផុតរបស់ខ្លួន កាលខែតុលា កន្លង
ទៅនេះ ហើយបានធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់អ្នកចូលចិត្តប្រើ របស់
បច្ចេកវិទ្យាទំនើបៗ។ អ្វីដែលធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើននាក់ មានការចាប់អារម្មណ៍ខ្លាំង
ជាងគេនៅលើ iPad Air គឺការរចនាម៉ូតរបស់វា ដែលមានរាងស្អាត តូចស្តើង និងស្រាល
ជាងបណ្តាស៊េរី iPad ជំនាន់មុនៗ។

ជាមួយទម្ងន់ប្រហែល ១ ផោន (1 Pound) ពោលគឺវាមានទម្ងន់ ៤៦៩ ក្រាម សម្រាប់ម៉ូដែល
Wifi និងមានទម្ងន់ ៤៧៨ ក្រាម សម្រាប់ម៉ូដែលមានទាំង Wifi និង 4G, iPad Air គឺពិតជា iPad
ដែលមានទម្ងន់ស្រាលជាងគេបំផុត តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ។

ថាតើ iPad Air ស្រាលយ៉ាងណាទៅ? ប្រិយមិត្តចង់ដឹងទេ? ដូច្នេះមានតែតាមដានទស្សនា
បណ្តារូបភាព ខាងក្រោមនេះ ទាំងអស់គ្នា៖

ស្រាលជាង ផ្លែប៉ោម ៥ផ្លែ

ស្រាលជាង នំបុ័ងមួយដើម

ស្រាលជាង កាហ្វេមួយកំប៉ុងធំ

ស្រាលជាង ស្គុតបិទ ២ដុំ

ស្រាលជាង ស៊ុត៨ គ្រាប់

ស្រាលជាង សូដាមួយដប

ស្រាលជាង កូនឆ្កែមួយក្បាល

ស្រាលជាង ក្រដាសអនាម័យ ២ដុំ

ស្រាលជាង ថ្នាំដុសធ្មេញ ៣ប្រអប់

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- ឆយី ព្រលែងដើមទ្រូងម៉ាឈ្នះដៃ អង្រួនបុរសៗ ឲ្យឈ្លក់វង្វេង នៅអូស្ត្រាលី
- "Apple" ជាប់ជា Brand Name ដែលថ្លៃជាងគេបំផុត នៅលើពិភពលោក ជាលើកទី៣

- ផ្អើលអស់ភ្ញៀវពេញរោងការ ព្រោះតែនំខេកដ៏រន្ធត់ ជារូបក្បាលកូនកំលោះ និងកូនក្រមុំ
- ក្មេងស្រីរ៉ូបូត ជួយប៉ូលិស ចាប់ក្រុមបុរសរោគចិត្ត ចូលចិត្ត Chat សិច តាមអ៊ីនធឺណេត

- លេចធ្លាយវីដេអូ Justin Bieber ដេកជាមួយស្រីរកស៊ីផ្លូវភេទ នៅសណ្ឋាគារ

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: iPad Air light apple Tablet hightech