កាលពីថ្មីៗនេះ យើងបានចុះផ្សាយថា iPhone 5S ពណ៌មាស លក់ដាច់ជាងគេ បំផុតក្នុងចំណោម
ទាំងបីពណ៌ ហើយក្រុមហ៊ុន Apple បានលក់ iPhone ថ្មីអស់ពីស្តុក ប៉ុន្តែនៅមិនទាន់ដឹងពីតួលេខ។
កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសនៅលើ គេហទំព័ររបស់ខ្លួនថា iPhone
ថ្មីលក់បាន ៩លានគ្រឿង សម្រាប់សប្ដាហ៍ដំបូង ដែលផ្ទុយស្រឡះ ពីក្រុមអ្នកវិភាគ។
ក្រុមអ្នកវិភាគបាន លើកឡើងថា សម្រាប់សប្ដាហ៍ដំបូង Apple អាចនឹងលក់ iPhone 5S និង iPhone
5C បានចំនួន ៨លានគ្រឿង ប៉ុន្តែនៅពេលនេះ អ្វីដែលទទួលបាន គឺលើសពីការវិភាគ។
ក្រុមហ៊ុន Apple បានឲ្យដឹងថា iPhone 5S លក់បាន ៧លានគ្រឿង ចំណែក iPhone 5C លក់បាន
២លានគ្រឿង នៅក្នុងសប្ដាហ៍ដំបូង។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ក៏បានឲ្យដឹងផងដែរថា នៅពេល
នេះ ចំនួនអ្នកប្រើប្រាស់ iOS 7 បានកើនឡើងដល់ ២០០លានគ្រឿង៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- Note 3 មានតំលៃ ៦៩៥ ដុល្លារ ខណៈ iPhone 5S gold ស្រកតំលៃសល់ ១៥០៥ ដុល្លារ
- iPhone 5S លក់អស់ពីស្តុក មិនដល់ ២ថ្ងៃ ផង
- ទស្សនាការប្រៀបធៀប រូបភាពថតពីកាមេរ៉ា iPhone 5S និង Lumia 1020 បន្តិចទៅមើល៍!
- Nokia កំពុងសម្ងំផលិត ស្មាតហ្វូនប្រើ Android ចំនួន ១ម៉ឺនគ្រឿង
- iOS 7 ទើបតែបង្ហាញខ្លួន ក៏ត្រូវ Hack បានទៅហើយ តាមរយះ Control Center (មានវីដេអូ)
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល