អតិថិជនប្រើប្រាស់ Galaxy S4 នៅអឺរ៉ុបជាច្រើននាក់ បានសម្តែងនូវការមិនពេញចិត្ត ស្តីពី
បញ្ហា ថ្មនៃស្មាតហ្វូនរបស់ខ្លួន បានប៉ោងធំឡើង បើទោះជានៅថ្មីនៅឡើយ។ ទទួលបាននូវ
ការបញ្ចេញមតិយោបល់នេះ Samsung បានលើកទឹកចិត្តអ្នកប្រើប្រាស់ ដោយធ្វើការផ្លាស់ប្តូរ
ថ្មថ្មី ដោយមិនគិដ្លៃ ដល់អតិថិជនរបស់ខ្លួន។
នៅក្នុងការប្រកាស កាលពីពេលថ្មីៗនេះ អ្នកតំណាងក្រុមហ៊ុន Samsung បានឲ្យដឹងថា: "ពួក
យើង បានទទួលហើយ ស្តីពីបញ្ហានេះ។ ពួកយើងស្នើសុំឲ្យអតិថិជនទាំងអស់ដែលមានផលិត
ផល មានកំហុសឆ្គងដូចបញ្ហាខាងលើ សូមអញ្ជើញមក មជ្ឈមណ្ឌលសេវាកម្មរបស់ Samsung
Electronics នៅជិតលោកអ្នកបំផុត ដើម្បីទទួលការជូន Free នូវថ្មថ្មីមួយ។ ពួកយើងសូមសន្យា
ថា នឹងផ្តល់ជូននូវបទពិសោធន៍ល្អបំផុត តាមដែលអាចធ្វើបាន ដល់អតិថិជនរបស់ខ្លួន"។
ផ្អែកតាមរបាយការណ៍បរិមាណលក់របស់ក្រុមហ៊ុន កាលពីសប្តាហ៍មុន មានអតិថិជនដល់ទៅ
៣០% មានការរអ៊ូរទាំ ស្តីពីបញ្ហាថ្ម ឡើងប៉ោងខុសធម្មតានៅលើស្មាតហ្វូន S4 ។ ក្រុមហ៊ុន
Samsung បានឲ្យដឹងថា នេះគឺជាបញ្ហាដាច់ដោយឡែកនៃថ្ម តែប៉ុណ្ណោះ គឺមិនមានប៉ះពាល់អ្វី
តួនៃស្មាតហ្វូនទាំងមូល នោះទេ។ ដូច្នេះ គ្រាន់តែធ្វើការផ្លាស់ប្តូរថ្មថ្មី នឹងមិនមានបញ្ហាអ្វីកើត
មានទៀតឡើយ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- iPad 5 នឹងស្ថិតក្នុងចំណោម Top Tablet មានកម្រាស់ស្តើងជាងគេ លើពិភពលោក
- លេចចេញរូបខ្មោច ពេលថតរូបតាម iPhone ផ្អើលអស់អ្នកថត (មានវីដេអូ)
- Nexus 5 លេចចេញនៅលើ Google Play Store តំលៃ ៣៤៩ ដុល្លារ សម្រាប់ Version 16 GB
- ពូកែមែន ! កែសម្ផស្ស ពីនារីអាក្រក់ ទៅជាស្អាតបំផុត (Video inside)
- Samsung Galaxy S5 អាចនឹងមាន Sensor ស្គែនក្រសែភ្នែក ដើម្បីការពា សុវត្ថិភាព
ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview